
សង្គម
អាម៉ាប៉ាប៉ាញ៉ូសជាម្តាយ ជាភរិយាលះបងណាស់ដើម្បីប្តី ដើម្បីកូន ... តែទីបំផុត ម្តាយទៅទាំងមិនទាន់ឃើញមុខកូន កូនក៏មិនទាន់ទទួលភាពកក់ក្តៅពីម្តាយ...
នេះបើយោងតាមគណនីឈ្មោះ ផន សុផារី បានចែករំលែកនូវចំណេះដឹងខ្លះៗទាក់ទងនឹងការឆ្លងទន្លេ ឬសម្រាលកូន ៖
ពាក្យថាឆ្លងទន្លេ ទោះបីតាមធម្មជាតិ ឬវះ កាត់ក្តី មិនមែនជាពេលមួយដែលរីករាយ តែម៉្យាងនោះទេ តែវាជាពេលដែលភ័យព្រួយ បារម្មណ៍ ព្រោះអ្វីដែលខ្លាច គឺខ្លាចទន្លេធំ ឆ្លងមិនផុត។
ចង់អោយស្វាមីគ្រប់រូបយកគំរូរតាមបងប្រុសម្នាក់នេះ ទោះបីភរិយាគាត់ស្លា.ប់ ក៏ស្លា។ប់ទៅទាំងបិទភ្នែកជិត ព្រោះកាលនៅមានជីវិត ស្វាមីនៅជិតផ្តល់ភាពកក់ក្តៅ យល់ចិត្ត ថ្នម សព្វគ្រប់បែបយ៉ាង ...
គាត់ទាំងពីរស្រលាញ់គ្នាណាស់ ដឹងថាប្រពន្ធសុខភាពខ្សោយស្វាមី ព្យាយាមគ្រប់វិធី ដេីម្បីឲ្យភរិយារឹងមាំ និងមានស្នាមញញឹម ជាមួយគ្នាជារៀងរហូត តែក្រោយពេលដែលប្អូនស្រីបានផ្តល់កំណេីតកូនជាទីស្រលាញ់ជូនគ្រួសារ បែរជាបញ្ហាបេះដូងធ្វេីទុក្ខទោម្នេញ រហូតបិទភ្នែកគ្មានថ្ងៃត្រលប់ទៅវិញ ...
សូមទោសដែលផុស សូមម៉ាក់មានផ្ទៃពោះ អូសរំលងទៅកុំឲ្យមានការភ័យខ្លាច គាត់មានបញ្ហាបេះដូងស្រាប់ហើយយកកូនបានជាចឹង សូមផ្ដាំទៅម៉ាក់ដែលមានបញ្ហាដូចគាត់មុនយកកូនត្រូវឆែកសុខភាពបេះដូងនិងតួ ខ្លួនទាំងអស់មុននឹងយក កុំឲ្យជាហានិភ័យដូចពេលនេះ
