header ads

Sponsor

ក្រោយពីបានធ្វើការលាតត្រដាង នឹងបានបើកប្រកាសផ្សព្វផ្សាយនៅតាមបណ្តាញសង្គម FaceBook  ទៅលើស្មាតហ្វូន  Flagship vivoV20 អស់មួយរយៈពេលកន្លងមក  ពេលនេះក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជាបានធ្វើការប្រកាសសម្រាប់ថ្ងៃសម្ពោធជាផ្លូវការនៃស្មាតហ្វូនជំនាន់ចុងក្រោយ vivo V20 នេះហើយ។

កម្មវិធីសម្ពោធ ស្មាតហ្វូនសេរីថ្មី V20 នឹងប្រព្រឹត្តនៅថ្ងៃទី24 ខែតុលា ខាងមុខនេះ ហើយនឹងមានការចូលរួមវត្តមានជាពិសេស ពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងឲ្យទូរស័ព្ទ vivo គឺលោក ព្រាប សុវត្ថិ ។ ក្នុងកម្មវិធីនេះផងដែរ ក៏នឹងមានការចូលរួមពីតំណាងតារា KOL លោករៀនថត (ពូជ្រួញ) អ្នកជំនាញផ្នែកបច្ចេកវិទ្យា​ លោក​ ឈិនឆឿន​ លោក​ Yaro និងកញ្ញា​ដា​ដាវ​ ផងដែរ។  មិនតែប៉ុណ្ណោះព្រមទាំងការចូលរួមពីសំណាក់ភ្ញាវកិត្តិយសពីររូបទៀត​ គឺលោក​ John Sey ដែលជាអ្នក​ Review ទៅលើផ្នែកបច្ចេកវិទ្យានិងលោក PrivatePlork Gaming ដែរជាអ្នកជំនាញក្នុងវិស័យហ្គេមបែបតិចណូឡូជី។

តារារបស់យើង នឹងបង្ហាញជូនលោកអ្នកផងដែរនូវមុខងារ និងបច្ចេកវិទ្យាថ្មីៗពិសេសដែល vivo V20 មាន ក្នុងការផ្សាយផ្ទាល់នៅថ្ងៃទី24 ខែតុលា ខាងមុខនេះ។ ខាងក្រុមហ៊ុនក៏មិនភ្លេចផងដែរ ចំពោះទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់ នៅលើទំព័រផេកផ្លូវការរបស់ vivo និងទូរទស្សន៌ហង្សមាស HDTV លោកអ្នកនឹងទទួលបានឱកាសឈ្នះ ស្មាតហ្វូន V20 ជាច្រើនរង្វាន់ផងដែរ។ លក្ខខណ្ឌនៃការឈ្នះរង្វាន់ គឺងាយស្រួលទេ ដោយគ្រាន់តែលោកអ្នកទស្សនាផ្ទាល់ការផ្សាយនៅលើទំព័រ Facebook ផេកផ្លូវការរបស់ vivo នឹងធ្វើតាមសំណើរផ្សេងៗ ដែលមានក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់នោះ ដែលនឹងមានការ LIVE  ចេញពី  Page ផ្លូវការរបស់ vivo និងទូរទស្សន៌ហង្សមាស HDTV ពីម៉ោង6 ល្ងាច ដល់ម៉ោង8 យប់ នាថ្ងៃទី24 ខែតុលា ឆ្នាំ2020។

Vivo V20 ជាប្រភេទទូរស័ព្ទដែលមានបច្ចេកវិទ្យាឈានមុខគេ ដែលត្រូវបានបំពាក់ជាមួយនឹង ប្រព័ន្ធកាមេរ៉ាមុខសែលហ្វី​ Autofocus 44MP ថតរូបកាន់តែច្បាស់នៅពេលយប់ កាមេរ៉ាក្រោយដល់ទៅ​ 64MP ប្រតិបត្តិការដោយ Android11 មុនគេបង្អស់ ប្រើបន្ទះឈីប Snapdragon 720G រចនារាងស្តើងស្រាលជាងគេក្នុងឆ្នាំ 2020 កម្រាស់ស្តើងត្រឹមតែ 7.38mm ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post