header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យម្នាក់​​​​​​​​​​​​​​​​​​​​​ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រោយពីលួចកាបូបស្ពាយ​​​​​​​​​​​​​​​​​​​​ ក្នុងនោះមានគ្រឿងអលង្ការផងដែរ នៅចំណុចក្នុងផ្ទះជួល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ​​​​​​​​​​​​​​​​​​​​​​។

ជនសង្ស័យឈ្មោះ សៀន មួយគា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសរធាតុញៀន) បានលួចកាបូបស្ពាយរបស់ជនរងគ្រោះ ឈ្មោះ ទុន ឡៃហៀក ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

បើតាមសម្ថកិច្ចបានឲ្យដឹងថា សម្ភារៈដែលជនរងគ្រោះបាត់បង ខ្សែដៃមាសមួយខ្សែ តម្លៃ៨០០ដុល្លារ , ចិញ្ចៀនដាំត្បូងមួយវង់ តម្លៃ៦០០ដុល្លារ  ប៉ុន្តែអ្វីដែលសល់ក្រោយពេលចាប់ខ្លួននោះគឺ ទូរសព្ទ័ដៃ០១គ្រឿងម៉ាកអាយហ្វូន និងលុយខ្មែរ១៧០.០០០រៀល របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post