Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អភិបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះតៃកុងឡាន ដែលដឹកអ្នកដំណើរបរទេស ចេញពីព្រលានយន្តហោះ ហើយទម្លាក់តាមផ្លូវ ដោយមិនដឹកទៅកាន់សណ្ឋាគារ ឬមណ្ឌលសុខភាព រង់ចាំលទ្ធផលធ្វើតេស្តរកមេរោគកូវី១៩ ។

ការចេញសារព្រមានបែបនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានស្រាវជ្រាវឃើញថា មានតៃកុងឡានមួយចំនួន ដែលដឹកអ្នកដំណើរចេញពីព្រលានយន្តហោះ ​​​​​​​​​​​​​​​​​​​​យកទៅដាក់នៅសណ្ឋាគារ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្ត២៤ម៉ោងនោះ បានលួចទម្លាក់អ្នកដំណើរបរទេសនៅតាមផ្លូវ ដោយមិនទាន់ដឹងលទ្ធផល ដែលនេះជាការអនុវត្តខុសអំពីវិធានការរបស់រាជរដ្ឋាភិបាល។​​​​​​​​​​​​​​​​

តាមវិធានការដែលដាក់ចេញដោយក្រសួងសុខាភិបាល, ជនទាំងអស់ដែលបានមកដល់កម្ពុជា នឹងត្រូវយកសំណាកទៅពិនិត្យ នៅឯព្រលានយន្តហោះ ហើយលទ្ធផលនឹងបង្ហាញជូន នៅ២៤ម៉ោងក្រោយ។

ប្រសិនបើមានអ្នកដំណើរណាម្នាក់ ក្នុងចំណោមអ្នករួមដំណើរមានផ្ទុកមេរោគកូវី១៩ នោះអ្នករួមដំណើរផ្សេងទៀត នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីពិនិត្យជាថ្មី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor