សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០នេះ បើតាមប្រភពច្បាស់ការពីសាលាដំបូងរាជធានីភ្នំពេញ បានអ្នកសារព័ត៌មានដឹងថា បន្ទាប់ពីសាក សួរលេីជនសង្ស័យ យ៉ាន់ណា លីណា រួចមក លោក សឿ ឡងឌី ព្រះរាជអាជ្ញា រងអមសាលាដំបូងរាជធានី ភ្នំពេញបានសម្រេច ចោទប្រកាន់ ឈ្មោះយ៉ាន់ណា លីណា មុខរបរ ពេទ្យធ្មេញ ហើយ។
ដែលការចោទប្រកាន់ពីបទ ឃា ត កម្ម ដែលប្រព្រឹត្តទៅនៅរាជធានី ភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌរួចបញ្ជូនទៅចៅក្រមស៊េីបសួរចាត់ការបន្ត ។
ការចោទប្រកាន់នេះបេីតុលាការរកឃើញថា ជ នសង្ស័យពិតជាបានប្រព្រឹត្តបទល្មើ ស ដូចការចោទប្រកាន់មែន ជនសង្ស័យ អាចប្រឈមមុខនឹងការជាប់ពន្ធ ធនាគារ ពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ
បទ «ឃាត កម្ម» ចែងថា «អំពើសម្លា ប់មនុស្សដោយចេតនា ដោយប្រើអា វុធ ឬ មិនប្រើអា វុធ ដោយគ្មានស្ថានទម្ងន់ ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃា ត កម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃា តកម្មដោយមានទារុ ណកម្ម អំពើឃោរ ឃៅ ឬ អំពើរំលោ ភសេព សន្ថវៈ) នៃក្រមនេះ គឺ ជាឃាត កម្ម ។ ឃាត កម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ» ។
ទោះបីជាពេទ្យ ធ្មេញ យ៉ាន់ ណា លីណា ចោទជនរងគ្រោះ ថាជាចោរយ៉ាងណាក៏ដោយ លោកអធិការខណ្ឌបឹងកេងកង បានឲ្យដឹងថា លោកបានសហការបញ្ជាក់ទីកន្លែងកេីតហេតុ ដែល ឈ្មោះ យ៉ាន់ ណា លីណា ចោទ ជនរងគ្រោះ ហេីយតែមន្ត្រី នគរបាលមូលដ្ឋានបញ្ជាក់ថាគ្មានករណីឆក់កេីតឡេីងនៅចំណុចនោះទេហេីយក៏គ្មាន ជនរងគ្រោះណាមកដាក់ពាក្យបណ្ដឹ ង ដែរ ។