header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តសៀមរាប៖ ជីវិតគឺពិតជាមិនទៀងមែន គ្រប់គ្នាមានការរន្ធ​ ត់ចិត្តយ៉ាងខ្លាំងក្រោយទទួលបានដំណឹងថា សិល្បការិនីរបាំបុរាណ ដ៏ស្រស់ស្អាតម្នាក់​​​​​​​​​​ បាត់បង់ជីវិ​​​​​​​​​​​​តក្នុងគ្រោះធម្មជាតិ ​​​​​​​​​​​​​​​​​​ដោយរលំផ្ទះសង្កត់ពីលើ ដោយគ្មានក្តីមេត្តាជីវិតសត្វលោកទាល់តែសោះ។

អ្នកលេងហ្វសប៊ុកជាច្រើននាក់​​​​​​​​​​​​​​​បានចូលរួមរំលែកទុក្ខ ​​​​​​​​​​​​​​​​​​​​​សិល្បការិនីរបាំបុរាណរូបនេះ។

បើយោងតាមគណនី លោក ច័ន្ទ​ធឿន ភ្លេងខ្មែរ អាចជាអ្នករួមអាជីព គាត់ក៏បាន​បង្ហោះ​ និង​បាន​រៀបរាប់ថា

«​ទោះ​មិនបាន​សម្តែង​ជាមួយគ្នា​ក៏ពិតមែន តែ​បង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ នៃ​ការបាត់បង់​អតីត​សិល្បការិនី​ប្រចាំ​ភោជនីយដ្ឋាន​គូលែន ដោយ​គ្រោះធម្មជាតិ​រលំ​ផ្ទះ​សង្កត់​លើ​គួរ​ឲ្យ​ស​ង្វែ​គ​»​​​​​​​​​​​​​​​​​​​​​។

បញ្ចប់សំណេរមានការ Comment ជាច្រើនស្រណោះ អឡោះអាល័យ ពីអ្នកសិល្បៈអាជីព​​​​​​ សម្រស់ដ៏ផូផង់។​​​​​​​​​​​​​​​

​​​​​​​​​​​​​​​បើតាមការឲ្យដឹងតាមរយៈការបញ្ចេញមតិ ជនរងគ្រោះ​​​​​​​​​​​​​​​​មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប តែគាត់បានផ្លាស់ប្តូរ ខណៈបច្ចុប្បន្ន​ មក​រស់នៅ​ខេត្តកំពង់ធំ​។​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post