header ads

Sponsor

កំពង់ឆ្នាំង៖ ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្ត លោក ហ៊ុល វាសនា ស្នងការរងទទួលបន្ទុកប្រឆាំគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ ។

ជនត្រូវចាប់ខ្លួនមាន ឈ្មោះ ហ្វៀង យាំងវៀង អាយុ២៥ឆ្នាំ ជាជនជាតិវៀតណាម រស់នៅតំបន់ចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

យុវជនខាងលើសមត្ថកិច្ចថា ជាមុខសញ្ញាដែលដើរលក់គ្រឿងញៀនតាមដងទន្លេ ដោយប្រើមធ្យោបាយកាណូតបាឡាស្មាច់ ជាពិសេសនៅតំបន់ចុងកោះ នៅម្ដុំភូមិខ្មែរឥស្លាម ជាមុខសញ្ញាសំខាន់ ថ្នាំមួយចំនួនត្រូវបានជនសង្ស័យ ក្រវាត់ចោលក្នុងទឹកទន្លេ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post