header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០ ប្អូនផេង ដែលអត់មានលលាដ៍ក្បាល ក្រោយពីគ្រោះថ្នាក់ចរាចរណ៍នោះបានចូលវះកាត់ហើយនៅថ្ងៃនេះក្រោយមានការជួយជ្រោមជ្រែងពីបងស្រីអូន សម្រស់ធម្មជាតិ ដែលត្រូវជាម្ដាយធម៌ ដោយបានថ្លែងសារ ក្រោយកូនធម៌ចូលវះកាត់ថា កំពុងចាំកូនផេង ចេញពីវះកាត់ដាក់លលាដ៌ថ្មី ។

នៅថ្ងៃទី ០៨ ម្ដាយធម៌ដដែលបានបន្តការផុសសារថា ទេវតាអេីយជួយផង គឺបន់ស្រន់សូមឲ្យកូនផេង ឆាប់ដឹងខ្លួនវិញ ខណៈគាត់មិនទាន់ដឹងខ្លួនទេ។

នៅថ្ងៃទីយប់ ០៩ ម្ចាស់ផលិតផលសម្រស់ធម្មជាតិ បានបង្ហោះសារបន្ថែមទៀតថានេះ ជាលេីកទីមួយក្នុងជីវិតដែលខ្ញុំឈរចាំមុខបន្ទប់វះកាត់ ឆាប់ដឹងខ្លួនណាកូនផេង ម៉ាក់ និងបងប្អូនកំពុងបារម្ភណាស់ ជិតឆ្កួតហេីយ តេីក្ដីស្រម៉ៃដែលចង់ឃេីញកូនផេងមានជីវិតថ្មីនេះ អាចបានសំរេចទេ??? ភ័យណាស់បងប្អូនអេីយ

នៅមុននេះបន្តិច ម៉ោង១២កន្លះថ្ងៃត្រង់ទី ១០ ខែតុលា ម្ចាស់ផលិតផលដដែល បានបង្ហោះសារមួយទៀត យំហេីយ ផេងនិងធ្វេីជាអង្គរក្សរបស់ម៉ាក់អូន មុនវះកាត់បណ្ដាំច្រេីនណាស់ សូមអោយការវះកាត់លេីកទី២ជោគជ័យផងចុះ ទេវតាអេីយភ័យណាស់ ហឹមបងប្អូនអេីយ

យ៉ាងណាមានបងប្អូនជាច្រើនកំពុងរង់ចាំមើលលទ្ធផល និងបន់ស្រន់ឲ្យប្អូផេង ឆាប់ដឹងខ្លួនឡើងវិញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post