សង្គម
អាម៉ាប៉ាប៉ាញ៉ូសខេត្តព្រះសីហនុ៖ លោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុថ្លែងថា ការលក់ដូរតាមចិញ្ចើមផ្លូវនៅឃ្លាំងលើ និងមុខរោងចក្រញូស្តា នៅតាមបណ្តោយផ្លូវជាតិលេខ៤ នឹងលែងមានទៀតហើយ ចាប់ពីថ្ងៃ ០៦ ខែតុលា ឆ្នាំ២០២០ ។
ការបញ្ជាក់នេះធ្វើឡើងក្នុងពេលដែលរដ្ឋបាលក្រុងចុះទៅរៀបចំសណ្តាប់ធ្នាប់ សម្អាត បិទលែងឲ្យមានការលក់ដូរតាមចិញ្ចើមផ្លូវនេះទាំងស្រុង កាលពីម្សិលមិញ ក្នុងនោះមានសម្ភារៈមួយចំនួនត្រូវបានដកហូតយកទៅរក្សាទុកនៅសាលាក្រុង ហើយរដ្ឋបាលក្រុងនឹងដាក់កម្លាំង ក៏ដូចជាគ្រឿងចក្រប្រចាំការ ដើម្បីធានាថា មិនឲ្យមានការលក់តាមចិញ្ចើមផ្លូវជាដាច់ខាត៕
វីដេអូ៖