
សង្គម
អាម៉ាប៉ាប៉ាញ៉ូសទំនប់ស្ទឹងព្រែកត្នោតស្ថិតក្នុងខណ្ឌដង្កោ កំពុងប្រឈមនឹងការបាក់ធ្លាយទឹកហូរចូលមកលំនៅដ្ឋានរបស់ពលរដ្ឋមួយចំនួន ខណៈទំនប់នេះបានជ្រាបទឹកចេញនៅកន្លែងខ្លះ ក្រោយពីបរិមាណទឹកកាន់តែកើនឡើង។
លោក ម៉ុក ពុទ្ធា អភិបាលរងខណ្ឌដង្កោប្រាប់សារព័ត៌មានខ្មែរណាស់នៅល្ងាចថ្ងៃទី១៣ ខែកញ្ញាថា មកទល់ពេលនេះទំនប់ស្ទឹងព្រែកត្នោតកំពុងជ្រាបទឹកចេញ តែមិនទាន់ឈានដល់ការបាក់ទំនប់ទាំងស្រុងនោះទេ ថ្វីត្បិតភ្លៀងនៅតែបន្តធ្លាក់ខ្លាំងក្ដី។
លោកថា៖«វាជ្រាបតាមកន្លែងណាទាបៗតែប៉ុណ្ណោះ ហើយកន្លែងដែលហូរច្រើន យើង(អាជ្ញាធរ)កំពុងព្យាយាមទប់ដោយគ្រឿងចក្រ។ ប្រសិនបញ្ហាទប់លែងបាន ពាក់ព័ន្ធគ្រោះមហន្តរាយទឹកចូលភូមិ យើងត្រូវមានត្រូវមានទីតាំងជម្រៀសប្រជាពលរដ្ឋហើយ»។
លោក បន្តថា ប្រសិនបើបាក់ទំនប់ព្រែកត្នោត នឹងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ចំនួន ៣ គឺ សង្កាត់រលួស សង្កាត់ព្រែកកំពិស និងស្ពានថ្ម ក្នុងខណ្ឌដង្កោ តែនឹងមិនប៉ះពាល់មកដល់តំបន់ផ្សេងទៀតនៃរាជធានីភ្នំពេញនោះទេ៕