header ads

Sponsor

ភ្នំពេញ ៖ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ម៉ោង ១១ និង៣០នាទី នៅមុខសាលាឧទ្ធរណ៍ ផ្លូវស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានប្រជាពលរដ្ឋមកពីភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ប្រមាណ ២៥នាក់តំណាងឲ្យ ៦៣៨គ្រួសារដឹកនាំដោយ៖ ១. ផា ថាវី ២. សេង ពិសាល មកដាក់ញាត្តិជូនក្រសួងយុត្តិធម៌ សុំអន្តរាគមន៍បញ្ហាទំនាស់ដីធ្លីពួកគាត់ជាមួយឈ្មោះ ឡាង ទីលាង។ ផ្ទៃដីទំហំ ១៧,៧៥ហិកតា។

ក្រោយពីដាក់ញត្តិរួច តំណាងទាំង ០២នាក់ចេញមកវិញ តែមិនទាន់រំសាយទេ ពួកគាត់កំពុងប្រមូលផ្ដុំនៅក្បែរបញ្ជទេសចរ មុខក្រសួងយុត្តិធម៌។ តាមសម្ដីពួកគាត់ប្រាប់ថា៖ រង់ចាំចម្លើយពីក្រសួង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post