header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបង៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃ​ ពុធ​ ១២កេីត​ខែ​កត្តិក​ឆ្នាំ​ជូតទោស័ក​ព.ស.២៥៦៤​ត្រូវនឹងថ្ងៃទី​២៨ខែ​ តុលា​ឆ្នាំ​២០២០​ លោក​ឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ បានដឹក នាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែ​តុលា​ និងលេីក​ទិសដៅភារកិច្ចខែ​វិច្ឆិកា​ឆ្នាំ​២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកិច្ចបូកសរុបសភាពការណ៍លោក​ឧត្តមសេនី យ៍ស្នងការបានក្រេីនរំលឹក​ដល់ថ្នាក់ដឹកនាំគ្រប់ផែនជំនាញ​ ការិយាល័យជំនាញ​ រួមទាំងអធិ ការ ន​គរបាលក្រុង​ ស្រុកត្រូវពិនិត្យពិចារណាឡេីង វិញ​ ចំពោះករណីអ​សន្តិសុ​ខ​សង្គមដែលកេីត​មាន​ក្នុងមូលដ្ឋាននា​ខែ​កន្លងទៅ​ ដូចជាករណី ចោរ​កម្ម​ ករណីគ្រឿង ញៀន​ និងក្រុមក្មេងបង្កអា​ណា​ធិបតេយ្យជាដេីម​។

លោកស្នងការបាន​បញ្ជាក់ជូនថា​កន្លងទៅលោក​បាន​ឱ្យធ្វេីការផ្សព្វផ្សាយលេខ​ទូរ​ស័ព្ទរបស់លោកផ្ទាល់​ របស់លោក​ លោកស្រីស្នងការរង​ លោកអធិការនគរ​បាលក្រុងស្រុក​ រួមទាំងលេខទូរស័ព្ទរបស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផង​ ដូច្នេះក្នុងពេលប្រជា​ពល​រដ្ឋទាក់ទងមកមន្រ្តីនៅមូលដ្ឋានរូបណា​មិន បាន​ដោះស្រាយបញ្ហានិងអន្តរាគមន៍ជូនគាត់​ទាន់​ពេល​វេលា​ទេ​ មន្រ្តីរូបនោះត្រូវតែទទួល​ខុស​ត្រូវចំពោះមុខថ្នាក់ដឹកនាំស្នងការ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post