header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

យ៉ាងហោចណាស់មានមនុស្សពីរនាក់ត្រូវបានស្លាប់នៅក្នុងខេត្តក្វាងងៃ ប្រទេសវៀតណាម ​​​​​​​​​​​​​​​​​​​​​​​​ខណៈពេលពួកគេព្យាយាមការពារផ្ទះរបស់ខ្លួនពីព្យុះ ​​​​​​​​​​​​​​​​​​​​​​​​ហើយក្រុមមន្រ្តីក៏បានកំពុងស្វែងរកអ្នកនេសាទដែលបាត់ខ្លួនចំនួន ២៦ នាក់ដោយព្យុះនេះបោកបក់ចំទូកទាំងពីររបស់ពួកគេ ខណៈដែលពួកគេបានព្យាយាមចូលចត ។​​​​​​​​​​​​​​​​​​​​​​​​​

ព្យុះទីហ្វុងនេះបានបោកបក់ដល់ភាគកណ្តាលប្រទេសវៀតណាមកាលពីព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ដោយបានបំផ្លាញដើមឈើ និងផ្ទះសំបែង ហេីយនេះក៏ជាការបំផ្លិចបំផ្លាញដ៏អាក្រក់បំផុតដែលមិនធ្លាប់ឃើញពីមុនមក ក្នុងកម្លាំងខ្យល់រហូតដល់ ១៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង (៨៥ ម៉ាយក្នុងមួយម៉ោង) ចុះចតនៅឯខាងត្បូងខេត្តដាណាំង ​​​​​​​​​​​​​​​​​​​​​​​​។

​​​​​​​​​​​​​​​​​​​​​​​​ចាប់តាំងពីថ្ងៃអង្គារមកការនេសាទត្រូវបានហាមឃាត់ ព្រមទាំងជម្លៀសប្រជាជនប្រមាណ ៣៧៥.០០០ នាក់ទៅកាន់ទីសុវត្ថិភាព ហេីយក៏បានលុបចោលជើងហោះហើររាប់រយ និងបិទសាលារៀន ។ ​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបជូនថា យោងតាមសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បានឱ្យដឹងថាព្យុះទីហ្វុងម៉ូឡាវនេះមកដល់តាមក្រោយព្យុះទីហ្វុងស៊ូលឌែល ដែលបង្កជាទឹកជំនន់ និងការបាក់ដីធ្ងន់ធ្ងរដែលបានឆក់យកអាយុជីវិតមនុស្ស ១៣០ នាក់និងខូចខាត ឬបំផ្លាញផ្ទះជាង ៣១០.០០០ ខ្នង ៕​​​​​​​​​​​​​​​​​​​​​​​​AFP

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post