header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់យកទូរស័ព្ទ ពីនារីម្នាក់បានសម្រេច ហើយព្យាយាមរត់គេចខ្លួនតែរត់មិនរួច កាលពីវេលាម៉ោង៧ និង០០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១-ឈ្មោះជួន សុខជាតិ ភេទប្រុស​ អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ ប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម។

ជនសង្ស័យទី២-ឈ្មោះ អេឡិច តារាពេជ្រ ភេទប្រុស​ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកនារីជនរងគ្រោះមានឈ្មោះ យឹម ធានី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។

មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីពីជើងទៅត្បូងរហូតមកដល់ស្តុបផ្លូវបំបែក (ផ្លូវតាកន) ភូមិព្រៃជីសាក់ ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូម៉ាកឃ្លិក ពណ៌ឈាមជ្រូកមួយគ្រឿងពាក់ស្លាកលេខ កំពង់ចាម 1G-4244 មកពីក្រោយឆក់យកទូរស័ព្ទម៉ាកអាយហ្វូនពីនារីរងគ្រោះ រួចព្យាយាមជិះគេចទៅដល់ភូមិព្រៃព្រីងខាងជើង១ ទើបនារីរងគ្រោះនិងប្រជាពលរដ្ឋដេញឃាត់បានហើយស្វាគមន៍មួយនាក់១ដៃ១ជើង និងរាយការណ៍ជូនសមត្ថកិច្ចមកនាំខ្លួនយកទៅសួរនាំ និងកសាងសំណុំរឿងទៅផ្នែកជំនាញដើម្បីចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post