header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពេលទទួលពាក្យបណ្ដឹងពីនារីរងគ្រោះម្នាក់ ដោយចោទប្រកាន់ថា ប៉ុនប៉ងចាប់រំ ​​​​​​​​​​​​​​​​​​​​លោភ តែមិនបានសម្រេច កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចហាងកាហ្វេមួយកន្លែង​​​​​​​​​​​​​​​​​ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​

សង្ស័យឈ្មោះ ឈុន ភេទប្រុសអាយុ ២៣ឆ្នាំ មានទីលំនៅឃុំអរិយក្សត្រ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកឯនារីរងគ្រោះ អាយុ ១៨ឆ្នាំ ស្នាក់នៅកើតហេតុខាងលើ។

នៅវេលាយប់ថ្ងៃកើតហេតុ ជនរងគ្រោះ និងមិត្តស្រី២នាក់ រួមទាំងជនសង្ស័យម្នាក់ទៀត បានដេកនៅក្នុងបន្ទប់ផ្ទះ ជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ លុះរហូតដល់ម៉ោង ៥ទៀបភ្លឺថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យឃើញមិត្តភក្តិនារីរងគ្រោះ ដេកលង់លក់អស់ រូបគេបានរង្កិលទៅដេកក្បែរនាង នៅកៀនជញ្ជាំង ហើយយកដៃរបស់គេស្ទាបអង្អែលលើដងខ្លួនរបស់នាង រួចទាញស្​​​​​​​​​​ តខោឈុតដេករបស់នាង ដល់ត្រឹមជង្គុង ប៉ុនប៉ងធ្វើសកម្មភាពរំ​​​​​​​​​​លោ​​​​​​ ភ តែត្រូវនារីរងគ្រោះដឹងខ្លួនទាន់ បានលើកខោងើបពីដេកក្បែរជញ្ជាំង មកដេកកណ្តាលមិត្តភក្តិវិញ។

មួយសន្ទុះក្រោយមក ជនសង្ស័យបានតាមរត់ទៅដេកក្បែរនារីរងគ្រោះ ហើយធ្វើសកម្មភាពយកដៃរបស់គេ អង្អែលថ្នមៗទៅលើដងខ្លួនរបស់នារីរងគ្រោះ ព្រមទាំងទាញខោឈុតស្រា ​​​​​​​​​តដល់ត្រឹមជង្គុងដូចមុន ហើយប៉ងធ្វើសកម្មភាពលើកទី២ តែត្រូវនារីរងគ្រោះដឹងខ្លួនទាន់ បានរត់ឡើងទៅប្រាប់មិត្តស្រី ដែលកំពុងដេកនៅក្នុងបន្ទប់ឡៅតឿជាន់ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើល ភ្លាមៗនោះជនសង្ស័យ បានបើកទ្វារជិះម៉ូតូរត់គេចខ្លួនបាត់។

លុះព្រឹកឡើងថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ នារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ដើម្បីឲ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចហាងកាហ្វេមួយកន្លែង តាមបណ្ដោយផ្លូវបេតុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post