សង្គម

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង): នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដីចុះពិនិត្យមុខទំនិញនៅផ្សារ វាលយន្ត ក្រុងស្វាយរៀងខេត្តស្វាយរៀង និងតូបអាជីវករលក់ដូរក្នុងមន្ទីពេទ្យខេត្តស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមីនិងទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់។
សកម្មភាពនេះដោយមានការចូលរួមពីលោក ផឹង និល ប្រធានសាខាកបបខេត្ត មន្ត្រីមន្ទីរពាណិជជកម្មខេត្តនិងលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងព្រមទាំងកម្លាំងសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងផងដែរ។

លោក ផឹង និល បានឲ្យដឹងថា: ក្រុមត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើTest Kits បឋមលើម្ហូបអារហា ចំនួន២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាពិសេសមន្ត្រី ក ប ប យើងក៏បានផ្សព្វផ្សាយ អនុក្រិត្យលេខ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និង កុមារ លើសំបកវ៉ិចខ្ចប់ម្សៅទឹកដោះគោផងដែរ ។

លោកបានបញ្ជាក់ថា: ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី ដូចជា៖ ងៀតបបែល ចំនួន៧Kg មាន (គីមី Borax ), ពពុះសណ្តែក ចំនួន៥Kg មាន( គីមៅBorax ) ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

លោក ផឹង និល បានអំពាវនាវដល់អាជីវករដែលជាអ្នកលក់ដូរត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមី ហាមឃាត់ដាក់ក្នុងម្ហូបអាហារនិងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕ ដោយៈ ស្វាយរៀង

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor