header ads

Sponsor

ភ្នំពេញ៖ ស្ត្រីម្នាក់បានហៅកង់បីឥណ្ឌាជិះឱបចៅស្រី អាយុ២ឆ្នាំ ចេញពីផ្ទះបងប្អូន នៅម្ដុំចំការដូងធ្វើដំណើរត្រឡប់មកផ្ទះវិញ ខណៈកំពុងធ្វើដំណើរអ្នកបើកកង់បីឥណ្ឌាបានវ៉ាក់អើជាមួយម៉ូតូជាន់ហ្វ្រាំងបង្ខំបណ្ដាលអោយកង់បីក្រឡាប់ហើយសង្កត់ស្ត្រីដែលជិះនៅលើកង់បីជាមួយចៅស្លាប់ភ្លាមៗមួយរំពេច ចំណែកឯចៅស្រីរងរបួសបន្តិចបន្តួចតិចតួច កាលពីវេលាម៉ោង៥នឹង០០នាទីថ្ងៃទី២៣ខែតុលាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ ហោ ស្រូយ អាយុ ៥៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគឺស្ត្រីខាងលើហៅកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GM-9912 ជិះជាមួយចៅចេញពីបងផ្ទះបងប្អូនពីម្តុំចំការដូងធ្វើដំណើរត្រឡប់ទៅផ្ទះរបស់គាត់វិញនៅភូមិត្នោតជ្រុំ នៅពេលធ្វើដំណើរតាមផ្លូវបេតុងខណៈមកដល់ចំណុចកើតហេតុអ្នកបើកបរកង់បីឥណ្ឌាបានវ៉ាក់អើយជាមួយនឹងម៉ូតូម៉ាក ធូដេ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ 1M-3072 ជិះដោយយុវជនម្នាក់បើកបរលឿន ក៏បានជាន់ប្រាំងទាំងបង្ខំបណ្ដាលឱ្យក្រឡាប់កង់បីសង្កត់លើស្ត្រីដែលជិះក្នុងកង់បីជាមួយចៅស្លាប់ភ្លាមៗទាំងដៃអោបចៅស្រីជាប់ ចំណែកចៅស្រីរងរបួសស្រាលត្រូវបានបងប្អូនប្រជាពលរដ្ឋដែលឃើញហេតុការណ៍លើកយកមកពលាបប្រេងក្រឡាអោយ។
ចំណែកអ្នកបើកបរកង់បីឥណ្ឌានិងអ្នកបើកម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ដើម្បីធ្វើការសាកសួរ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចុះមកធ្វើការវាស់វែងយកម៉ូតូនិងកង់បីឥណ្ឌាទៅរក្សាទុក ចំណែកសពស្ត្រីខាងលើធ្វើកំណត់ហេតុរួចប្រគល់ទៅឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post