សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាល៖ ត្រីក្រពើ១ក្បាលដែលមានទម្ងន់ជាង៣០គីឡូក្រាម​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបានប្រជាពលរដ្ឋមួយក្រុមរស់នៅក្នុងភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រទះឃើញ ​​​​​​​​​​​​​​​​​​​​​​​​​​និងចាប់បានកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី ១៦ខែតុលាឆ្នាំ២០២០​​​​​​​​​​​​​​​​​​​​​​​​​​។

បើតាមលោក ស៊ឺន សូរិយា ពលរដ្ឋរស់នៅភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានប្រាប់ សារព័ត៌មានខេមបូណូមីស កាលពី​​​​​​​​​​​​​​​​​​​​​​​​​​ល្ងាចថ្ងៃទី១៦តុលានេះថា​​​​​​​​​​​​​​​​​​​​​​​​​​ ត្រីក្រពើជាង ៣០គីឡូក្រាមប្រវែងជាង១ម៉ែត្រនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅ ភូមិ ឃុំខាងលើចាប់បាន កាលពីវេលាម៉ោងជាង១០ព្រឹក ខណៈពេលវាកំពុងហែលបណ្តែតខ្លួនតាមទឹកជំនន់ហូរយ៉ាងខ្លាំងពីផ្លូវជាតិលេខ២ ។​​​​​​​​​​​​​​​​​​​​​​​​​​

លោកថាត្រីក្រពើនេះដែរ ក៏បានខាំដៃលោកឲ្យមានរបួ សតិចតូចផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពលរដ្ឋខាងលើដដែលរូបនោះបានបន្តថា បន្ទាប់ពីពួកគេដេញចាប់បានហើយយកមកទុកក្នុងពាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គិតថាចាំទឹកស្រកនឹងយកទៅប្រលែងក្នុងស្រះវត្តក្នុងភូមិឃុំខាងលើនោះ ប៉ុន្តែជាអកុសលត្រីក្រពើនោះ វាបានងា ប់បាត់ទៅហើយ ដោយសារតែខ្លួនរបស់វាត្រូវបានពលរដ្ឋចាក់ត្រូវនឹងផ្លែស្ន ដ៏មុ តស្រួច៕​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor