header ads

Sponsor

កំពង់ស្ពឺ៖ បុរសម្នាក់ទៅរំលំដើមត្នោតក្រោយផ្ទះ តែអកុសលត្រូវដើមត្នោតរលំសង្កាត់បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលខេត្តបានឲ្យដឹងថាជនរងគ្រោះ(សព)ឈ្មោះ ខាន់ ខន ភេទប្រុស អាយុ៦១ឆ្នាំ។ ប្រភពដដែលបន្តថា បុរសខាងលើបានទៅកាប់ដើមត្នោតរបស់ខ្លួន តែម្នាក់ឯងនៅខាងក្រោយផ្ទះ ចម្ងាយ២០ម៉ែត្រ ខណៈពេលដែលគាត់កំពុងកាប់ដើមត្នោតនោះ ស្រាប់ដើមត្នោតនោះរលំលើគាត់បណ្ដាលឱ្យកិនស្លាប់នៅនិងកន្លែងកើតហេតុ ហើយត្រូវអ្នកជិតខាង និងបងប្អូនក្នុងភូមិជួយយកសពប្រគល់ជូនក្រុមគ្រួសារដើម្បីបុណ្យតាមប្រពៃណី ៕

ប្រភព អគ្គស្នងការនគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post