header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តព្រះសីហនុ៖ ហួសចិត្តខ្លាំងណាស់ ដែលសណ្ឋាគារមួយនៅក្រុងព្រះសីហនុមិនដឹងគិតយល់បែបណានោះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានជាយករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាវីរក្សត្រជាទីសក្ការនៃប្រជាជាតិកម្ពុជ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ា ទៅតាំងបញ្ឈរលើចុងរបងថ្មជិតទ្វារចេញចូលសណ្ឋាគារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមមន្ត្រីជាន់ខ្ពស់នៃសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា សណ្ឋាគារនេះមានឈ្មោះថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេតឈ័រ ឡាយហ៍ (Nature Life Hotel) មានទីតាំងស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បន្ទាប់ដឹងអំពីព័ត៌មាននេះ លោកអភិបាលខេត្ត គួច ចំរើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានបញ្ជាឱ្យក្រុមមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅសម្របសម្រួលឱ្យម្ចាស់សណ្ឋាគារដករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ ចេញពីរបងទៅតម្កល់ទុក ឬដាក់តាំងបង្ហាញភ្ញៀវទេសចរឲ្យបានសមរម្យនៅផ្នែកខាងក្នុងសណ្ឋាគារវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីរក្សាឲ្យបាននូវតម្លៃវប្បធម៌ ប្រពៃណីរបស់ខ្មែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានការណែនាំ និងសម្របសម្រួលពីក្រុមមន្ត្រីខាងលើហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់សណ្ឋាគារ នេតឈ័រ ឡាយហ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏បានសុំការអភ័យទោស និងយល់ព្រមអនុវត្តតាមការណែនាំរបស់ក្រុមមន្ត្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រមទាំងបានសន្យាថាមិនធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ដូច្នេះទៀតឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post