header ads

Sponsor

(កណ្ដាល)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីយកអង្រែបុកគ្រឿងសំពង ថ្ងាស់បងប្រុស បណ្ដាលបែក ហូរឈាម ខណៈជនរងគ្រោះឃាត់កុំឱ្យមានឡូឡាររំខានគេឯងនៅចំណុច៖ផ្ទះជនរងគ្រោះភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ៅង១០យប់ ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០។

សមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះជាបងបង្កើត ឈ្មោះ ម៉ាត់ រ៉ាយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ ។

ជនសង្ស័យត្រូវជាប្អូនបង្កើតឈ្មោះ ម៉ាត់ ហ្វីឡា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ មានទីលំនៅភូមិសង្កាត់កើតហេតុ (ឃាត់ខ្លួន )។

វត្ថុតាងចាប់យក អង្រែបុកគ្រឿងធ្វើអំពីឈើប្រវែង៣៥សង់ទីម៉ែត្រ ចំនួនមួយ ជនរងគ្រោះមានរបួសស្នាមរយៈត្រង់ថ្ងាសបែកហូរឈាម។

នៅមុនពេលកើតហេតុជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល១ឆ្នាំករណីអំពី(លួចលុយ)។ លុះមកដល់វេលាកើតហេតុខាងលើ ជនសង្ស័យបានស្រែកឡូឡារ ជេរគេជេរឯង ដោយវានិយាយថា៖ ខ្មោចចូលខ្លួនវា ពេលនោះជនរងគ្រោះ។
ដែលជាបងបង្កើតរស់នៅក្រោមដំបូលផ្ទះតែមួយគ្នា បានចូលមកហាម កុំអោយស្រែកឡូឡារំខានដល់អ្នកជិតខាង ។
តែជនសង្ស័យមិនស្តាប់ ទើបជនរងគ្រោះបានទះជនសង្ស័យមួយកំភ្លៀង ពេលនោះជនសង្ស័យខឹងបានរត់ទៅយកអង្រែបុកគ្រឿង ។

យកមកវាយជនរងគ្រោះមួយអង្រែចំថ្ងាស បណ្តាលអោយរយៈចេញឈាមតែម្តង ដោយទ្រាំនឹងទង្វើដដែលរបស់ជនសង្ស័យមិនបាន ទើបជនរងគ្រោះបានទៅប្តឹងកម្លាំងប៉ុស្តិ៍ដើមមៀន ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្តរចាក់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post