Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

(ខេត្តបាត់ដំបង) ៖ មន្រ្តីសុរិយោដីម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកដួលក្បែរម៉ូតូ តាមចិញ្ចើមផ្លូវ ដោយមានទាំងរបួ សពេញខ្លួន មានស្នាមកា ប់ផង មានស្នាមវា យដោយព្រនង់ផង កាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវឡាអេ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ជនរងគ្រោះមានឈ្មោះ សុង វណ្ណារី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បម្រើការងារនៅក្នុងមន្ទីរសុរិយោដីខេត្តបាត់ដំបង ហើយប្រចាំការនៅក្នុងអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តបាត់ដំបង។

ក្រោយឃើញសភាពបែបនេះសមត្ថកិច្ចបានបញ្ជូនជនរង គ្រោះទៅកាន់មន្ទីរពេទ្យឯកជនមួយកន្លែង ដើម្បីសង្គ្រោ ះជីវិតទើបកម្លាំងការិយាល័យជំនាញចុះពិនិត្យស្លាកស្នាម ដោយប្រភពបន្តថា កាលពីល្ងាច មុនពេលកើតហេតុ ជនរងគ្រោះបានមកជួលបន្ទប់២០៦ នៃសណ្ឋាគារ ភ្លាស់ស៊ី ស្នាក់នៅ ហើយបន្តិចក្រោយមកជនរងបានជិះម៉ូតូចេញទៅក្រៅបាត់។

លុះនៅវេលាម៉ោងប្រហែលជា៣រំលងអធ្រាត្រ ទើបជនរងគ្រោះបានវិលមកបន្ទប់វិញ ហើយស្រែកឡូឡា បង្កសំឡេងរំខានយ៉ាងខ្លាំងដល់អ្នកស្នាក់នៅបន្ទប់ក្បែរគ្នា ទើបសន្តិសុខប្រចាំការពេលយប់ឡើងទៅមើល ទើបជនរងគ្រោះស្ងាត់មាត់ ព្រមទាំងបានចាកចេញពីសណ្ឋាគារ វិញបាត់ ។

សមត្ថកិច្ចបញ្ជាក់ថា ជុំវិញនឹងករណី សមត្ថកិច្ចនៅមិនទាន់ហ៊ានសន្និដ្ឋានបែបណាទេ រង់ចាំជនរងគ្រោះដឹងខ្លួន និយាយប្រាប់ពីដើមហេតុ និងជនដៃដល់សិន ទើបសមត្ថកិច្ចបើកប្រតិបត្តិការចាប់ខ្លួនជនដៃដល់នាំខ្លួនមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor