សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យ៖ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកម្លាំងទៅសង្គ្រោះប្រជាពលរដ្ឋភ្លាមៗដោយសារទឹកជំនន់ដែលហូរធ្លាក់ពីថៃបានវាយលុកចូលឃុំចំនួន២ ក្នុងស្រុកថ្មពួក នៅវេលា៧ និង ០០ យប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ ។

លោកមេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ បានឲ្យដឹងថាកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានចុះប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ហូមកពីប្រទេសថៃ មកកាន់ទីទួលសុវត្ថិភាព ហើយឃុំចំនួន២ គឺឃុំគំរូ និង ឃុំថ្មពួក ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រងការជន់លិច នៅពេលនេះកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់តំបន់មានសុវត្ថិភាព។​

ជាមួយគ្នានេះដែរ កងការពារព្រំដែនលេខ៥០៣ ក៏បានចុះជួយជញ្ជូនឥវ៉ាន់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ហូរចូលពីប្រទេសថៃ ដែលគិតត្រឹមម៉ោង ៩:០០ យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២០ ទឹកជំនន់ដែលហូរមកពីប្រទេសថៃបានធ្វើការវាយលុកនៅក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

កម្លាំងកងការពារព្រំដែនលេខ៥០៣ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ជាមេបញ្ជាការ បានចុះមកដល់គោលដៅរងគ្រោះភ្លាមៗដើម្បីធ្វើការជួយជញ្ជូនសម្ភារៈ និងត្រៀមជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព បើទឹកនៅតែបន្តឡើងខ្លាំងថែមទៀតនោះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor