header ads

Sponsor

ស្ទឹងត្រែង​:​ កម្លាំងយោធា​ការពារ​ព្រំដែន នៃ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង បង្ក្រាបបាន​គ្រឿងញៀន​ជាង​៤០​កញ្ចប់​ក្នុង​ទម្ងន់​ប្រមាណ​ជាង ២០​គីឡូក្រាម​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ​ ​នាំ​ឆ្លងដែន​ពី​ប្រទេសជិតខាង​ចូលមក​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុ​ជានា​ម៉ោងជាង​៣​ទៀបភ្លឺ​ថ្ងៃទី​២៣​តុលា​ឆ្នាំ​២០២០​នេះ​នៅលើ​កំណាត់​ផ្លូវ​១​ខ្សែ​ក្នុង​តំបន់​ព្រំដែន ចន្លោះ​បង្គោល​ឡាក់​លេខ ០៣៤-០៣៥ ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​បុរី​អូរ ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​ឯ​ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះបាន​រត់គេចខ្លួន​អស់​បន្សលទុក​តែ​វត្ថុតាង​។​

​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​ស្ទឹងត្រែង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្វាយ​ញ៉​ន​បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន​ និង​ពលទាហាន​ទាំងអស់​ត្រូវខិតខំ​ពង្រឹង​កិច្ចទំនាក់ទំនង​ជាមួយ​កម្លាំង​ទាំងអស់ នៅតាម​ព្រំដែន មាន​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នៃ​ស្ថាប័ន​ជាច្រើន​ទៀត ។ត្រូវ​បន្ត​សហការគ្នា ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ព្រំដែន​ឱ្យបាន​ល្អ​ថែមទៀត​ព្រោះ​បញ្ហា​គ្រឿងញៀន គឺជា​មុខសញ្ញា​មួយ​យ៉ាងសំខាន់ ដែល​ក្រុម​ឧក្រិដ្ឋជន តែង​នាំ​ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​។​គ្រឿងញៀន​ទាំងអស់​ខាងលើ​ត្រូវបាន​ប្រគល់ជូន​ខា​ងក​ម្លាំ​ង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post