
សង្គម
អាម៉ាប៉ាប៉ាញ៉ូសកណ្តាល៖ មិនដឹងមានគំនុំរឿងអ្វី ឬបញ្ហាអ្វីទេដែលធ្វើឲ្យបុរសម្នាក់ ចូលទៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឬស រួចឈានដល់ការស្រែកគំរាម ថា «អញនឹងសម្លា ប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់» កាលពីវេលាម៉ោង២០៖៣០នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិរលួស ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
បុរសខាងលើ ឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានផ្ទុកសារធាតុញៀ ន ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ ឡុង មកឈប់នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើមឬស រួចឈ្មោះ ឡុង បានជិះម៉ូតូចេញទៅបាត់ ចំណែក ជនសង្ស័យខាងលើហ្នឹង បានដើរសំដៅចូលទៅក្នុងប៉ុស្តិ៍ប៉ូលិស រួច ស្រែជេរឡូឡាថា «អញនឹងសម្លា ប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់» ភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលបាលរដ្ឋបាលដើមឬស បានចេញមកសួរនាំ ហើយជនសង្ស័យ បានស្រែកសួរថា «អាធារ៉ា មេប៉ុស្តិ៍វាទៅណា អញសម្លា ប់វាចោល» រួចជនសង្ស័យក៏ស្ទុះទៅវាយកញ្ចក់ប៉ុស្តិ៍បែកអស់ចំនួន២ផ្ទាំង ថែមទៀត។
ភ្លាមនោះ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋឃុំដើមឬស បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែម្តង ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធីច្បាប់ ៕