header ads

Sponsor

បរទេស

អាម៉ាប៉ាប៉ាញ៉ូស

ទីក្រុង​ម៉ានីល ៖ គ្រោះថ្នាក់​ចៃដន្យ​មួយបណ្ដាលឲ្យប៉ូ​លិស​ហ្វី​លី​ពី​ន​ម្នាក់​បាន​ស្លា ប់ អំឡុងពេល​ឆ្មក់​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ខុសច្បាប់​មួយកន្លែង ដោយបាន​មុត​នឹង​ខ្នាយ​ដែក​ស្រួច ដែល​គេ​ចង​ភ្ជាប់​នឹង​ខ្នាយ​មាន់​ជល់ ​ត្រូវ​ចំ​ជើង​របស់​គាត់ បណ្ដាលឲ្យដាច់​សរសៃឈាម​ស្លា ប់​ភ្លាម តែ​ម្តង ​កាលពី​ថ្ងៃ​ច័ន្ទ ទី​២៦ ខែតុលា នៅ​ភាគ​ខាងជើង​ខេត្ត​សា​ម៉ា ប្រទេស​ហ្វី​លី​ពី​ន​​​​​​​​​​​​​​​​​​​ ។

លោក​​​​​​​​​​​​​​​​​​​​វរសេនីយ៍ឯក Arnel Apud ស្នងការ​នគរបាល​ខេត្ត បាន​និយាយ​ថា ពេល​ដែល​អនុសេនីយ៍ឯក Christian Bolok បាន​រើស​យក​មាន់​ជល់​០១​ក្បាល ប្រមូល​ទុកជា​ភស្តុ​តាង នៅ​ក្នុង​ការ​បង្ក្រាប​ខាងលើ​នេះ បណ្ដាលឲ្យខ្នាយ​ស្រួច​នេះ គឺ​ចាក់​ចំ​សរសៃឈាម​នៅ​ភ្លៅ​ខាងឆ្វេង​របស់​គាត់​តែ​ម្តង ហើយ​គាត់​បាន​ដាច់ខ្យល់​ស្លា ប់​ភ្លាម​ៗ គួរ​អោយ​អាណោច​អ​ធ័​ម ។

ស្នងការខេត្តដដែលបាន​និយាយ​ថា​​​​​​​​​​​​​​​​​​​​​​ ​ខ្ញុំ​មានអារម្មណ៍​ថា ដូច​បាន​បាត់បង់​បងប្រុស​ម្នាក់ ដែល​បាន​លះបង់​ជីវិត​ផ្ទាល់ខ្លួន ក្នុង​នាម​ជា​មន្ត្រី​បម្រើ​រាស្ត្រ វា​គឺជា​ឧបទ្ទវហេតុ ហើយ​ក៏​ជា​អកុសល និង​ជា​សំណាងអាក្រក់​​​​​​​​​​​​​​​​​​​​​​​​​ ដែល​ខ្ញុំ​មិន​អាច​ពន្យល់​បាន​ទេ ។ ខ្ញុំ​មិន​អាច​ជឿ​វា​បាន​ទេ​​​​​​​​​​​​​​​​​​​ នៅ​ពេល​ដំណឹង​នេះ ត្រូវ​បាន​គេ​រាយការណ៍​មក​ខ្ញុំ ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​រយៈពេល​២៥​ឆ្នាំ​របស់ខ្ញុំ ក្នុង​នាម​ជា​មន្ត្រី​ប៉ូ​លិ​ស ខ្ញុំ​មិន​ដែល​មាន​ជួប​រឿង​ដូច​អ៊ីចឹង​ទេ ខ្ញុំ​សោកស្ដាយ​ដែល​បាត់បង់​មន្ត្រី​ម្នាក់​ដោយសារ​តែ​​​​​​​​​​​​​​​​​​​​មាន់​ជល់ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post