header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរសម្នាក់បើករថយន្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​MERCEDES Benz GLS 450 ស៊េរីទំនើបឆ្នាំ២០២១ មួយគ្រឿង​​​​​​​​​​​​​​​​​​​​​​​ ដោយគេចពីរ៉ឺម៉កក៏ជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បាក់ខូចខាតអស់១កង់ ហើយធ្វើឱ្យរថយន្តរងការខូចខាត ​​​​​​​​​​​​​​​​​​​​ដាច់កង់មុខខាងឆ្វេង ទៅមុខលែងរួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ នៅត្រង់ចំណុចខាងត្បូងប៉ុស្តិ៍ស្វាយប៉ាកប្រមាណជា១០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោ រ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

បើតាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកMERCEDES Benz GLS 450 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា LY CHHOY តាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបេីកបញ្ច្រាសពីជេីងរួចបត់ឆ្លងផ្លូវដែលជាហេតុធ្វេីឱ្យរថយន្តជ្រុលល្បឿន គេចម៉ូតូសណ្តោងរ៉ឺម៉កក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលវេរក្បាលនាគមកទិសខាងលិចឆែបតិចតួច។

ដោយឡែករថយន្តបង្កបានដាច់កង់មុខផ្នែកខាងឆ្វេងខ្ទាតចេញពីរថយន្ត និងខូចខាតកំណាត់មុខផ្នែកខាងឆ្វេងផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post