header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅសង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ធ្វើឲ្យនារីទើបជាម្ដាយវ័យក្មេងម្នាក់ស្លា​ ប់ ក្រោយពីជិះម៉ូតូធ្លាក់លូ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូផ្កាប់មុខចូលទឹក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈមេឃកំពុងតែធ្លាក់ខ្លាំងនៅវេលាម៉ោង១៨ និង១៨ នាទីថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

យោងតាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះខាងលើជិះម៉ូតូ ស្កុបពីពណ៌សស្លាកលេខ ភ្នំពេញ 1HE-6476 បើកបរពីជើងមកត្បូងតាមផ្លូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 87bt កែង 53bt មកដល់ចំណុចកើតហេតុ ក៏ជិះបន្ទាប់ពីនារីរងគ្រោះខាងលើ ដួលផ្កាប់មុខចូលទឹកនោះ ក៏មានការភ្ញាក់ផ្អើលឆោឡោឡើងពីសំណាក់ប្រជាពលរដ្ឋរស់នៅម្ដុំនោះ បានមកនាំគ្នាជួយគ្រាឡើង​ និងធ្វើចលនាបេះដូងភ្លាមៗ តែនៅតែមិនដឹងខ្លួន។

ខណៈនោះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ក៏សម្រេចជួយសង្គ្រោះនារីរងគ្រោះដោយបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី តែជាអកុសល នារីបានស្លា ប់បាត់ ប ង់ជីវិតទៅហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

នារីរងគ្រោះមានឈ្មោះ ជារដ្ឋា អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ាយុ ៣៣ឆ្នាំស្រុកកំណើតនៅស្រុកពាមជរខេត្តព្រៃវែងបច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើអ្វីដែលគួរឲ្យតក់ស្លុតនោះតាមការបញ្ជាក់ពីរមិត្តភក្កិដែលបានស្គាល់នារីរងគ្រោះរូបនេះ បានទម្លាយថារូបនាងទើបតែសម្រាលកូនស្រីដំបូងរយៈពេល ៧ខែ ប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន សាកសពបានដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post