សង្គម
អាម៉ាប៉ាប៉ាញ៉ូសកណ្តាល៖ លោកគ្រូដោះអំពេីម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកលេីកដែកចាប់វាយខ្នោះ បន្ទាប់ពីធ្វេីសកម្មភាពរំលោ ភក្មេងស្រីអាយុ១៥ឆ្នាំបានសម្រេច ដែលការឃាត់ខ្លួននេះធ្វើឡើងរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ យឿន យឿ ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល។
ការឃាត់ខ្លួននេះគឺធ្វេីឡេីងក្រោយពីសមត្ថកិច្ច របស់លោកទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះឈ្មោះ មុំ ស៊ួនអាយុ៣៧ឆ្នាំ រស់នៅភូមិរាំងដេក ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងក្មេងស្រីរងគ្រោះឈ្មោះក.ខ.គ.ឃ.ង។
បេីតាមការឲ្យដឹងពីក្មេងស្រីរងគ្រោះ នឹងម្តាយបានបញ្ជាក់ថា៖ កាលពីថ្ងៃទី១១ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨ និង០០ ព្រឹកដល់ម៉ោង១២ និង០០នាទីថ្ងៃត្រង់នៅចំណុច ផ្ទះជនសង្ស័យ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ជនសង្ស័យបានប្រេីល្បិចប្រាប់ឲ្យម្តាយជនរងគ្រោះនាំជនរងគ្រោះ មកដោះអំពេី ហេីយបេីមិននាំកូន ស្រីមកដោះអំពេីនឹងមិនប្រសិទ្ធីទេនោះ គឺអំពេីនោះនឹងឡងទៅកូនស្រីនោះហេីយ។
ពេលនោះឈ្មោះ មុំ ស៊ួន ក៏នាំកូនស្រីរងគ្រោះមកផ្ទះជនសង្ស័យដែលជាគ្រូដោះអំពើ ពេលមកដល់ជនសង្ស័យ ក៏នាំក្មេងស្រីរងគ្រោះ និងម្តាយជនរងគ្រោះឡើងលើផ្ទះ ហើយអោយក្មេងស្រីរងគ្រោះដោះអាវចេញអោយស្លៀកសារុង ដោយឲ្យម្តាយជនរងគ្រោះនៅឆ្ងាយប្រហែល៤.៥ម៉ែត្រ ដោយឲ្យអង្គុយតាំងសមាធិហើយអោយបែរមុខចេញ ។
ហើយពេលនោះ ជនសង្ស័យដែលជាគ្រូដោះអំពើ បានធ្វើសកម្មភាពស្ទាបអង្អែលកេរ្តិ៍ភេ ទ និង....ហើយរំលោ ភជនរងគ្រោះបានសម្រេចតែម្ដង ដោយគំរាមមិនអោយនាងស្រែកទេ បើមិនដូច្នោះទេអំពើនឹងកាច់ស្លា ប់ទាំងគ្រួសារមិនខាន។
លុះរហូតដល់ថ្ងៃ១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោ១១និង០០នាទី ថ្ងៃពេលម្តាយជនរងគ្រោះចេញពីធ្វើការរោងចក្រ ជនរងគ្រោះបានប្រាប់នូវរឿងរ៉ាវ ដែលគ្រូដោះអំពើ បានចាប់រំលោ ភមកលើខ្លួន ដោយជនរងគ្រោះពិបាកចិត្តខ្លាំងពេក ព្រោះខ្លាចមានកូនទើបដាច់ចិត្តប្រាប់ម្តាយ នូវហេតុការណ៍ខាងលើអោយម្តាយដឹង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកលើកដែក បានសហការជាមួយកំលាំងប៉ុស្តិ៍ព្រែកដាច់
ចុះទៅឃាត់ខ្លួនជនសង្ស័យ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ភ្លាមៗ..!។
ក្រោយសួរនាំសមត្ថកិច្ចចាប់យកវត្ថតាងមានខោលីអូពណ៌ទឹកសណ្តែកចំនួន១ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកលេីកដែក ដេីម្បីកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់៕