header ads

Sponsor

ព្រះសីហនុ ៖ គួរឲ្យអាសូរខ្លាំងណាស់មានក្មេងស្រី​សិស្សសាលាម្នាក់បាន​លង់ទឹក​ស្លាប់​ក្នុង​រណ្តៅ​ ដោយសាររអិលជិះស្បែកជើងធ្លាក់ចូលកន្លែងជីកដី​មួយកន្លែង កាលពី​រសៀល​ថ្ងៃ ​២៣ ខែតុលា ឆ្នាំ​២០២០ ម្តុំ​ជិត​បញ្ជាការដ្ឋាន​តំបន់សឹករង​ខេត្ត​ព្រះសីហនុ ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ​។

បើតាម​សមត្ថកិច្ច​ប្រាប់ថា​ សាកសព​ឈ្មោះ​ស៊ី ម៉ា​លីកា​អាយុ​១២​ឆ្នាំ សិស្ស​ថ្នាក់​ទី​៦ សាលាបឋមសិក្សា​ចំការ​កៅស៊ូ ក្រុងព្រះសីហនុ ឪ​ពុក​ឈ្មោះ សំ ចាន់​វ៉ាន់​ស៊ី អាយុ​៣៩​ឆ្នាំ (​លែងលះគ្នា​) ម្តាយ ឈ្មោះ​គី សុធា​រី អាយុ​៣៣​ឆ្នាំ មុខរបរ លក់ដូរ​។

​បើតាម​សមត្ថកិច្ច​ថា មូលហេតុ ជនរងគ្រោះ​មកលេង​ទឹក​ជាមួយ​មិត្តភក្តិ​រអិល​ជ្រុះ​ស្បែកជើង ហើយ​ជនរងគ្រោះ បាន​ចុះ​ទៅយក​ក៏​បណ្តាល​ឲ្យ​ធ្លាក់ទឹក​ស្លាប់​តែម្តង​។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុ​ណ្ប​តាម​ប្រពៃណី​៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post