
សង្គម
អាម៉ាប៉ាប៉ាញ៉ូសសៀមរាប ៖ ករណីក្រពើងាប់ នៅក្បែរស្ពានស្រុកអង្គជុំ ដែលគ្រប់គ្នាភ្ញាក់ផ្អើលកាលពីម្សិលមិញនៅថ្ងៃទី២៣ តុលា អាជ្ញាធរខេត្តសៀមរាបបានបញ្ជាក់ថាក្រពើនេះ មិនមែនរួចចេញពីអាងហើយងាប់នោះទេ គឺវាបានខាំគ្នាងាប់នៅក្នុងអាងរបស់អ្នកចិញ្ចឹម។
សត្វក្រពើ ១ក្បាលនេះ ជារបស់ឈ្មោះ សយ សារ៉ន នៅភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលបានខាំគ្នាងាប់ក្នុងអាងកាលពីថ្ងៃទី ១៩ខែតុលា ឆ្នាំ២០២០ ហើយម្ចាស់បានយកក្រពើដែលងាប់នោះ លើកចេញពីអាងមកដាក់ចោលលើគ្រែខាងក្រៅសិនប៉ុននោះ ។
អាជ្ញាធរបញ្ជាក់បន្ថែមទៀតថា ក្រោយមកមានជំនន់ទឹកភ្លៀង បណ្តាលឲ្យទឹកហូរលិចគ្រែ ក៏បានអណ្តែតសា កស ពក្រពើ មិនដឹងជាទៅទីណានោះទេ ទើបរហូតដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ ទើបមានពលរដ្ឋប្រទះឃើញ ស ពក្រពើ អណ្តែតនៅក្បែរស្ពាន ហើយបានពលរដ្ឋថតបង្ហោះលើបណ្តាញសង្គម បង្កការភ្ញាក់ផ្អើលបែបនេះតែម្ដងទៅ ។