header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតាមសេចក្ដីជូនដំណឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ២២ ខែតុលាម្សិលមិញនេះ ស្ដីពី ការពន្យារកាលបរិរច្ឆទកំណត់ដាក់ឱ្យអនុវត្តពន្ធ៖លើចំណេញមូលធន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកជាប់ ពន្ធនិងសាធារណជនទាំងអស់ ជ្រាបថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីសំណើសុំពន្យារពេល ការអនុវត្តពន្ធលើចំណេញមួលធន និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានសម្រេចឱ្យពន្យារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ១ឆ្នាំទៀត រហូតដល់បំណាច់ឆ្នាំ២០២១។

ការសម្រេចពន្យានេះ ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ទៀតថា ដើម្បីទុកពេលវេលាត្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់នូវ បទប្បញ្ញត្តិស្តីពីពន្ធលើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមួលធននេះឱ្យមាន ភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ តទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីដូចបានជម្រាបខាងលើ សូមសាធារណជន និងអ្នកជាប់ពន្ធទាំងអស់ ជ្រាបជាព័ត៌មាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post