សង្គម
អាម៉ាប៉ាប៉ាញ៉ូសមុននេះបន្តិច វេលាម៉ោង ១១ ថ្ងៃទី ១៧ ខែតុលានេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញ ប្រតិកម្ម ចំពោះករណីដែលមានផេកមួយចំនួនបានចុះផ្សាយថាមានករណីចោរគាស់ផ្ទះប្រជាពលរដ្ឋនៅបុរីពិភពថ្មីនៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
តាមការបញ្ជាក់របស់លោកស្នងការ និងលោកអធិការខណ្ឌដង្កោ ដែលប្រចាំការនៅយប់ថ្ងៃទី១៥ ខែតុលា បានបញ្ជាក់ថា មិនមានករណីគាស់ផ្ទះប្រជាពលរដ្ឋណាមួយឡេីយដូចផេកទាំងនោះបានចុះផ្សាយនោះទេ ការចុះផ្សាយខុសពីការពិតនេះគឺក្នុងគោលបំណងអាក្រក់ធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងដេីម្បីបំពុលបរិយាកាសសង្គមនៅពេលដែលរាជធានី ខេត្តជាច្រេីនកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ។
ជាក់ស្តែងដោយសារតែម្ចាស់ផ្ទះទៅបេីកសោរយករបស់របរហេីយប្រញ៉ាប់ពេកទេីបម្ចាស់ផ្ទះភ្លេចចាក់សោរ ហេីយបន្ទាប់ពីធ្វេីការត្រួតពិនិត្យរួចក៏គ្មានការបាត់បង់ទ្រព្យសម្បត្តិអ្វីនោះទេ ។
ជាមួយនោះសមត្ថកិច្ចចម្រុះតែងតែចេញល្បាតជាប្រចាំដេីម្បីជួយសង្គ្រោះ និងការពារ ទប់ស្កាត់ កុំឲ្យមានជនឆ្លៀតឱកាសមួយចំនួនតូច បន្លំចូលលួច ឬគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ៕
ជាក់ស្ដែងទៀតសោតរសៀលថ្ងៃទី ១៧នេះ ម្ចាស់ផ្ទះគាត់បានបញ្ជាក់យ៉ាងច្បាស់ថាមិនមែនជាករណីគាស់ផ្ទះទេ គឺដោយសារគាត់ប្រញ៉ាប់ពេកមិនបានចាក់សោរ ហេីយក៏មិនមានការបាត់បង់អ្វីដែរ គាត់ក៏បានថ្លែងអំណរគុណដល់សមត្ថកិច្ចទាំងអស់ដែលបានយកចិត្តទកដាក់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ការពារសន្តិសុខសុវត្ថិភាព និងការពារទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ ។