
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏កក្រើកនៅលើបណ្ដាញសង្គម ដែលបើតាមកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញថា រថយន្តបានបុកហេីយ ថយកិនទៀតនោះបណ្ដាលឲ្យមនុស្ស ស្លា.ប់នៅ ចំណុច ផ្លូវ ១៧៣ កែងផ្លូវ ៣២៨ សង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌ បឹងកេងកង វេលា ម៉ោង ២៣ និង៣០ នាទី ថ្ងៃ ទី ១៥ ខែ តុលា ឆ្នាំ ២០២០ គឺមានការបញ្ជាក់បន្ថែមហើយពីខាងជនបង្ក។
បើតាមលោក ឧត្តមសេនីយ៍ ទី ចំរើនកុសល បានឲ្យដឹងនៅព្រឹក វេលាម៉ោងជិត១១ ថ្ងៃទី ១៧ នេះថា លោកទើបទទួលបានដំណឹងមុននេះបន្តិច ពីសាច់ញាតិជនបង្កថារឿងនេះជាករណីដេញតាមចោរ ហើយកើតទៅជារឿងគ្រោះថ្នាក់ចរាចរណ៍ មិនមែនជារឿងមនុស្សឃា តនោះទេ។
អ៊ីចឹងយើងមានតែរង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ ថាតើរឿងមួយនេះការពិត វាយ៉ាងណាទៅវិញ?
សង្ឃឹមថាសមត្ថកិច្ចនឹងស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់ ដេីម្បីបញ្ជាក់ការពិត ជៀសវាង មនុស្សស្លា.ប់ហេីយគេចោទបន្ថែមមួយករណីទៀត។
វីដេអូក្រោយកើតហេតុដែលម្ចាស់អះអាង៖