
បរទេស
អាម៉ាប៉ាប៉ាញ៉ូសអតីតទីប្រឹក្សានៅសេតវិមានលោកស្រី Kellyanne Conway បាននិយាយកាលពីយប់ថ្ងៃសុក្រថា លោកស្រីបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩។
លោកស្រីគឺជាឥស្សរជននយោបាយចុងក្រោយដែលនិយាយថាមានផ្ទុះវីរុសនេះ បន្ទាប់ពីបានចូលរួមកម្មវិធីប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីតែងតាំងចៅក្រមតុលាការកំពូលថ្មី។
លោកស្រី Conway បានសរសេរថា៖«យប់នេះខ្ញុំបានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ១៩។ រោគសញ្ញារបស់ខ្ញុំគឺស្រាល (ក្អកស្រាល) ហើយខ្ញុំធូរស្បើយហើយ។ ខ្ញុំបានចាប់ផ្តើមនៅដាច់ដោយឡែកតាមការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ បេះដូងរបស់ខ្ញុំនៅជាមួយមនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតជាសកល»។
លោកស្រី Conway គឺជាមនុស្សទី ៦ ដែលបានចូលរួមកម្មវិធីប្រកាសតែងតាំងចៅក្រុមតុលាការកំពូល ដែលមនុស្សចូលរួមភាគច្រើនមិនមានគន្លាតសុវត្ថិភាពសង្គមនិងពាក់ម៉ាស់ និងត្រូវបានគេដឹងថាបានធ្វើតេស្តវិជ្ជមានជាបន្តបន្ទាប់។
អ្នកទាំង៦នាក់នោះ រួមទាំងប្រធានាធិបតី ដូណាល់ ត្រាំ ស្ត្រីទីមួយអាមេរិកលោកស្រី មេនីឡា ត្រាំ និងមន្រ្តីជំនួយការលោកស្រីគឺលោកស្រី Hick ជាដើម។
ភ្ញៀវជាច្រើនចូលរួមកម្មវិធីប្រកាសតាំងលោកស្រី Amy Coney Barrett ជាចៅក្រមតុលាការកំពូលអាមេរិក គឺនៅពេលមកដល់កម្មវិធីបានពាក់ម៉ាស់ ប៉ុន្តែនៅពេលកម្មវិធីបានចាប់ផ្ដើម ស្ទើរតែមិនមានអ្នកពាក់ម៉ាស់៕