បច្ចេកវិទ្យា
អាម៉ាប៉ាប៉ាញ៉ូសអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់មានអារម្មណ៍ធុញទ្រាន់ និងពិបាកក្នុងការផ្តិតយករូបភាពជាមួយនឹងទេសភាពស្អាតៗនាពេលរាត្រី។ ហើយនៅគ្រប់ពេលចង់ចែករំលែករូបថតពេលរាត្រីក្នុងបណ្តាញសង្គម Facebook, Instagram ម្តងៗត្រូវប្រើពេលកែរូប ឬ Edit ពន្លឺផ្សេងៗសិន មុននឹងសម្រេចចិត្តបង្ហោះរូបទាំងនោះ។
ឈប់! ឈប់! ឈប់បារម្ភទៀតទៅព្រោះក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូនជំនាន់ទី4 គឺ OPPO Reno4 ជាមួយនឹងមុខងារថ្មីៗ បច្ចេកវិទ្យាទំនើបៗ ពិសេសគឺអាចថតរូបបានយ៉ាងច្បាស់នៅពេលរាត្រី និងមិនចាំបាច់ហត់ Edit រូបទៀតឡើយ។ ដោយ OPPO Reno4 បានបំពាក់ជាមួយនឹងមុខងារពិសេសៗដូចជា Night Flare Portrait, Ultra Night Selfie, Ultra Night Mode ព្រមទាំងមុខងារជាច្រើនផ្សេងៗទៀត។
ចង់ដឹងអត់ថា តើមុខងារទាំង ៣ សម្រាប់ថតរូបពេលរាត្រីនេះមានភាពខុសគ្នាអ្វីខ្លះ?
(1) Night Flare Portrait ៖ សម្រាប់មុខងារនេះគឺអាចផ្តិតរូបភាពឲ្យមានពន្លឺច្បាស់ក្នុងពេលរាត្រី ជាមួយនឹងអំពូលពន្លឺតូចៗ ឬ LED ពីក្រោយ ព្រមទាំងបង្កើនភាពលេចធ្លោរបស់អ្នកក្រោមពន្លឺរាត្រីដ៏ទាក់ទាញ និងអស់ក្តីបារម្ភថតរូបនាពេលយប់។
(2) Ultra Night Selfie ៖ សម្រាប់អ្នកចូលចិត្តក្នុងការថតជាមួយកាមេរ៉ាមុខ ឬថត Selfie នៅពេលយប់ក៏មិនបាច់បារម្ភដែរ ព្រោះ OPPO Reno4 អាចជួយលោកអ្នកថតស៊ែលហ្វីនៅពេលរាត្រីបានកាន់តែច្បាស់ និងកាន់តែស្រស់ស្អាត។
(3) Ultra Night Mode ៖ សម្រាប់មុខងារនេះគឺមានសមត្ថភាពថតរូបច្បាស់នៅពេលយប់ ឬពេលរាត្រីបានកាន់តែច្បាស់ មិនថាទោះលោកអ្នកស្ថិតក្នុងភាពងងឹត ឬស្ទើរពន្លឺយ៉ាងណាក៏ដោយ។
ពិតជាពិសេសមែនទែន សម្រាប់ស្មាតហ្វូនជំនាន់ទី4 គឺ OPPO Reno4 ដែលមានតម្លៃក្រោម $400 ហើយក៏ជាស្មាតហ្វូនដំបូងគេបង្អស់ ដែលបានបំពាក់មកជាមួយនឹងមុខងារ Night Flare Portrait ។
ហើយអាចនិយាយបានថា សម្រាប់មុខងារមួយនេះ គឺមិនទាន់មានស្មាតហ្វូន ឬក្រុមហ៊ុនដៃគូប្រកួតប្រជែងណាមួយ បានបំពាក់មកជាមួយមុខងារនេះឡើយ បើធៀបជាមួយស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែលគ្នានឹង OPPO Reno4។
ឈប់ៗ! OPPO Reno4 មិនត្រឹមតែមានមុខងារ Night Flare Portrait មួយមុខទេ។ OPPO Reno4 ក៏នៅមានមុខងារពិសេសៗចំនួន 3 ផ្សេងទៀតដូចជា៖
(1) AI Color Portrait៖ ជាមុខងារដែលបំពាក់លើ Reno ដំបូងគេបង្អស់ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដែលមានសមត្ថភាពក្នុងការរក្សាពណ៌មនុស្ស និងជម្រុះពណ៌ផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ។
(2) Monochrome Video៖ ជាមុខងារដែលអាចថតវីដេអូជាមួយនឹងពណ៌លេចធ្លោដោយ Highlight ពណ៌សម្លៀកបំពាក់ ឬ Object ផ្ទៃក្រោយ។
(3) AI Slow Motion 960fps៖ ជាមុខងារខ្លាំងមួយ ក្នុងការចាប់យករូបភាពយឺតៗបានរហូតដល់ទៅ 960ប្លង់ត្រឹមតែ 1វិនាទីតែប៉ុណ្ណោះ ពិតជាឡូយ ពិសេសងាយស្រួលក្នុងការធ្វើវីដេអូកម្សាន្ត ឬ Vlog។
ក្នុងនោះក៏មានមុខងារបន្សំជាច្រើនទៀតដូចជា៖ AI Beautification, Ultra Clear 108MP និងមុខងារថតរូបកៀកជិតបែប Macro និងថតបានមុំទូលាយ Wide Angle ងាយៗ។
អូ! លើសពីនេះទៅទៀត! សម្រាប់អតិថិជនដែលមាន OPPO Reno4 ក្នុងដៃនឹងមានឱកាសឈ្នះកាសស៊េរីថ្មី OPPO Enco W11 ចំនួន 5 រង្វាន់រៀងរាល់សប្តាហ៍។ ដោយលោកអ្នកគ្រាន់តែធ្វើការថតរូបតាមស្ទាយ៍ដែលចូលចិត្ត ជាមួយនឹងមុខងារ AI Color Portrait នៅលើទូរស័ព្ទ OPPO Reno4 ដែលកម្មវិធីប្រកួតនេះចាប់ពីថ្ងៃទី21 ខែកញ្ញា រហូតដល់ថ្ងៃទី10 ខែតុលា ឆ្នាំ2020 ដោយគ្រាន់តែសរសេរ Hashtag #Shine_Like_Star_OPPO_Reno4 រួចផុសរូបនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជា Public។ បន្ទាប់មក Screen Capture រូបនោះរួច Comment ជារូបភាពលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន OPPO។
បើមិនទាន់ដឹងអំពីរបៀប និងគន្លឹះថតរូប សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ដែលនឹងមានវីដេអូបង្រៀននូវវិធីថតរូបជារៀងរាល់សប្តាហ៍ជាមួយ OPPO Reno4 ឲ្យមានគុណភាព និងស្រស់ស្អាតផងដែរ៕
តោះទស្សនាវីដេអូខាងក្រោមនេះ ដើម្បីយល់ច្បាស់អំពីរបៀបថតរូបស្អាតៗបែប Night Flare Portrait