ខេត្តត្បូងឃ្មុំ៖ មានករណីស្រ្ដីម្នាក់បានដួលស្លាប់នៅតាមផ្លូវ ដោយសារតែខ្យល់គរ ខណៈដែលនាងបានជិះកង់ទៅរកអាចារ្យឲ្យមកជួយរៀបចំបុណ្យសពប្តីដែលបានស្លាប់ដោយសារផឹកស្រា បង្កឲ្យមានការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី១៦ តុលា ២០២០នេះ នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នសពនោះត្រូវបងប្អូនអ្នកភូមិតម្កល់ធ្វើបុណ្យតាមប្រពៃណីខ្មែរនៅសាលាបុណ្យ ដោយសារ សពប្តីប្រពន្ធនោះរស់នៅក្នុងភាពក្រីក្រ គ្មានសាច់ញាតិបងប្អូន និងគ្មានផ្ទះសម្បែងនោះទេ ។