Sponsor

ស្វែងយល់

អាម៉ាប៉ាប៉ាញ៉ូស

សូមស្វែងយល់អំពីគម្រោងសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ ១

១-អំពីគម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា

  • -ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម
  • -បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម
  • -សសរស្ពានមានគម្លាត ២០ម+២១ម+១០៨ម+១៨០ម+១០៨ម+២៣ម+២៣ម
  • -ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម
  • -ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម
  • -ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង ៣.២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១.២៥មសងខាង
  • -ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង
  • -ជម្រាលទទឹងស្ពាន ២%
  • -សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម គិតពីផ្ទៃតួស្ពានទៅលើអាកាស
  • -សសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន ២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត ២ម
  • -គ្រឹះខួងសសរទី១មានជម្រៅ ៥៩.៤០ម និងសសរទី២មានជម្រៅ ៧៣.៤០ម
  • -ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣
  • -ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម
  • -កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត
  • -កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត
  • -គម្លាតពីសរសរស្ពានខ្សែកាប មានប្រវែង ១៨០ម
  • -សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម
  • -សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ
  • -មានបំពាក់បង្គោលភ្លើងបំភ្លឺស្ព្ពាន
  • -រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន
  • -ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ
  • -គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិក
  • -រយៈពេលសាងសង់ ៣៥ខែ
  • -សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC

២-អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ ១

  • -បណ្តោយស្ពានសរុបប្រវែង ៦០ម
  • -ទទឹងស្ពាន ២១ម
  • -បណ្តោយស្ពានបេតុង ៤៥ម
  • -ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ
  • -រយៈពេលសាងសង់ ១២ខែ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor