Sponsor

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានតាមចាប់ខ្លួនជនសង្ស័យជាបងប្រុសបង្កើតដែលវាយសម្លាប់ប្អូននោះបានហើយ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ ត្រង់ចំណុចភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ។

ជនសង្ស័យមានឈ្មោះ ថេង សុធី ហៅថ្លាង អាយុ៣១ឆ្នាំ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃទើបប្រគល់ឱ្យម្ចាស់ករណីស្នងការដ្ឋាននគរបាលខេត្តក្រចេះចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមជម្រាបជូនថា បទល្មើសវាយសម្លាប់ប្អូនប្រុសបង្កើតខ្លួនឯងនេះ គឺបានកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទាយអាមេរិក ក្នុងភូមិថ្គង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

ហើយមូលហេតុដែលឈានដល់ការយកដំបងវាយ ជនរងគ្រោះឈ្មោះ ថេង សុថុន ហៅពូជ បណ្តាលឱ្យស្លាប់ ព្រោះខឹងជនរងគ្រោះតែងតែរករឿងជាមួយម្តាយ បងប្អូន លួចរបស់របរក្នុងផ្ទះយកទៅលក់អស់គ្មានសល់ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ជាហេតុធ្វើឱ្យជនសង្ស័យជាបងបង្កើតទ្រាំមិនបានក៏យកដំបងឈើប្រវែងប្រហែលកន្លះម៉ែត្រវាយបណ្តាលឱ្យស្លាប់តែម្តង រួចគេចខ្លួនមកស្នាក់នៅផ្ទះម្តាយមីង ភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor