សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាហ្គាវ៉ា( MAGAWA) ជាកណ្តុរហិតមីនរបស់អង្គការ អាប៉ូប៉ូ(APOPO) នឹងត្រូវចូលនិវត្តន៍នៅអាយុ៦ឆ្នាំ។

លោក Michael Heiman អ្នកគ្រប់គ្រងកម្មវិធីនៅក្នុងអង្គការអាប៉ូប៉ូប្រចាំកម្ពុជា បានប្រាប់​សារ​ព័ត៌​មាន​ខ្មែរ​ណាស់​តាម​អ៊ីម៉ែលថា ជាទូទៅកណ្តុរហិតមីនទាំងអស់ ត្រូវចូលនិ​វត្តន៍​នៅពេលពួកគេមានអាយុគ្រប់៦ឆ្នាំ ប៉ុន្តែ​ក៏​មាន​កណ្តុរ​មានអាយុ​៦​ឆ្នាំ​២​ទៅ​៣​ក្បាល​ នៅតែអាចបន្តការងារដែរ។

លោកបញ្ជាក់ថា កណ្ដុរម៉ាហ្គាវ៉ា នឹងចូលដល់អាយុ៦ឆ្នាំនៅខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែវានៅតែមានកម្លាំងខ្លាំងក្លារ នឹងរំពឹងថានឹងអាចធ្វើការងាររហូតដល់ចប់ឆ្នាំ២០២០នេះ។ បន្ទាប់ពីចូលនិវត្តន៍ កណ្ដុរនេះ នឹងត្រូវ​ផ្លាស់​ប្តូរ​ទៅ​នៅ​កន្លែង​ចូល​និវត្តន៍ ដែលវាអាចរស់នៅក្នុងកន្លែងធំទូលាយ និងមានកន្លែងលេងច្រើន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃ អង្គការអាប៉ូប៉ូប្រចាំកម្ពុជា មានកណ្តុរហិតមីនសរុប៤៣ក្បាល រស់នៅក្នុងខេត្តចំនួន៣ រួមមានខេត្ត​សៀម​រាប ខេត្តបាត់ដំបង និងខេត្តព្រះវិហារ។ អាប៉ូប៉ូ មានកម្មវិធីជាច្រើននៅជុំវិញពិភពលោក ហើយ​មាន​កណ្តុរ​កំពុង​ធ្វើ​ការ​ប្រមាណ​២០០ក្បាល។

កណ្ដុរ ម៉ាហ្គាវ៉ា បានទទួលរង្វាន់មេដាយមាសដ៏មានកិត្យានុភាពមួយពីប្រទេសអង់គ្លេសកាលពីខែកញ្ញា សម្រាប់​បេសកកម្មរុករកគ្រាប់មីននិងគ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ វាបាន​ជួយដកយកគ្រាប់មីនចំនួន៣៩គ្រាប់ និង​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន២៨គ្រាប់នៅក្នុងខេត្តសៀមរាបនិងខេត្តព្រះវិហារ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor