ឱកាសដ៏ពិសេសបានមកដល់ទៀតហើយ! បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែលតែងតែគិតគូរអំពីសុខមាលភាព បរិស្ថានបៃតង និងភាពស៊ីវិល័យរបស់អតិថិជននឹងមានកម្មវិធីផ្ដល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនដែលមានចំណូលមធ្យមអាចទិញផ្ទះប្រភេទវីឡាកូនកាត់ម៉ូដថ្មីក្នុងតម្លៃដ៏សមរម្យបំផុត ត្រឹមតែជាង៩ម៉ឺនដុល្លារប៉ុណ្ណោះ។
ក្រៅពីតម្លៃដ៏សមរម្យដែលមិនធ្លាប់មានសម្រាប់រយៈពេលច្រើនឆ្នាំមកនេះ គម្រោងវីឡាកូនកាត់ម៉ូដថ្មីនេះមានទីតាំងស្ថិតនៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី២ "អេកូ ខូឡិកសិន" សាងសង់ក្នុងទំហំដីធំល្វឹងល្វើយ លាតសន្ធឹងជាង១៥០ហិកតា ហ៊ុមព័ទ្ធទៅដោយបរិស្ថានធម្មជាតិចម្រុះដ៏ស្រស់បំព្រង មានកន្លែងកម្សាន្តសម្បូរបែប មានបឹងធម្មជាតិសម្រាប់ជិះទូកបណ្ដែតអារម្មណ៍ ផ្លូវសម្រាប់អ្នកជិះកង់ ហាត់ប្រាណ ដែលស័ក្ដិសមសម្រាប់អ្នកស្រលាញ់សុខភាព។ នេះជាការវិវត្តឆ្ពោះទៅរស់នៅបែបថ្មី កាន់តែទំនើប និងផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ។
តម្លៃត្រឹមតែជាង៩ម៉ឺនដុល្លារ ស្ថិតក្នុងទីតាំងដ៏មានសក្ដានុពលអមដោយធម្មជាតិល្អបរិសុទ្ធ គម្រោងវីឡាកូនកាត់ម៉ូដថ្មីនេះនឹងផ្ដល់ជូនក្នុងចំនួនមានកំណត់សម្រាប់អតិថិជនដែលមកបានមុនតែប៉ុណ្ណោះ។ កុំឱ្យខកខានឱកាសដ៏កម្រនេះ សូមត្រៀមខ្លួនទទួលយកការផ្ដល់ជូនដ៏កម្រមាននេះជាមួយបុរី ប៉េង ហួត ក្នុងពេលឆាប់ៗ។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងគម្រោងវីឡាកូនកាត់ប្រភេទថ្មីនេះ សូមរង់ចាំតាមដាននៅលើទំព័រ Facebook ផ្លូវការរបស់បុរី ប៉េង ហួត ឬលោកអ្នកអាចទាក់ទងលេខទូរស័ព្ទ៖ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬក៏អញ្ជើញមកសាកសួរព័ត៌មានផ្ទាល់ពីគ្រប់ការិយាល័យលក់ដែលនៅក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕