header ads

Sponsor

កាលពីយប់នាថ្ងៃទី21 ខែតុលា សង្កេតឃើញថា នៅលើផេកហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO ដ៏ល្បីល្បាញ និងឈរលំដាប់លេខ1 នៅកម្ពុជាបានប្រកាស និងសម្ពោធដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊េរី A ថ្មីបំផុតគឺ OPPO A93 ដែលមានតម្លៃ $309។ នៅក្នុងអំឡុងពេលសម្ពោធនេះដែរឃើញថា ម្នាក់ៗនាំគ្នាចូលរួមចុច Like, Share ឡើងផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ហើយក្នុងកម្មវិធីនោះផងដែរក៏មានការចូលរួមពីតារាល្បីៗដូចជា ពិធីករ ជា វណ្ណារិទ្ធ លោក Raven Blaze លោក HENG រួមជាមួយនឹងដៃគូដូចជា Yaya និង Sun Flower ។ មិនតែប៉ុណ្ណោះ ក៏មានការលេងហ្គេម Comment នូវចំណុចពិសេសៗរបស់ OPPO A93 ដើម្បីឈ្នះរង្វាន់ជាច្រើនផងដែរ។

តួយ៉ាងក្នុងកម្មវិធីសម្ពោធនោះផងដែរ ក៏សង្កេតឃើញថាតារាល្បីៗ ហ្វេនៗ បានបង្ហាញចំណាប់អារម្មណ៍ពិតពាក់ព័ន្ធនឹងស្មាតហ្វូន OPPO A93 នេះផងដែរ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន OPPO A93  ត្រូវបានបំបាក់មកជាមួយនឹងប្រពន្ធ័បច្ចេកវិទ្យាទំនើបៗដែលមានដូចជា៖

1- បំពាក់មកជាមួយកាមេរ៉ាមុខក្រោយ AI Portrait ចំនួន 6 គ្រាប់។ កាមេរ៉ាមុខទំហំ (16MP+2MP), កាមេរ៉ាក្រោយ 4គ្រាប់ (48MP+ 8MP+2MP+2MP) ដោយមានសមត្ថភាពប្រើប្រាស់ផ្សេងៗគ្នា។

2- អេក្រង់ភ្លោះមុខ 6.43 ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ផ្តល់នូវរូបភាពច្បាស់ដិតបែបធម្មជាតិភ្លឺច្បាស់ ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ។

3- កម្រាស់ស្តើងត្រឹមតែ 7.48mm ជាមួយភាពស៊ីវិល័យ លេចធ្លោ។

4- មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 អាចដោះសោយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី។

5- សាកថ្មលឿន 18W សាក 5 នាទីនិយាយទូរស័ព្ទបាន 2 ម៉ោង ឬអាចលេង​ Instagram, Youtube 1 ម៉ោង។

6- ជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ Matte Black (ពណ៌ខ្មៅ) , Metallic White (ពណ៌ស)។  

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងវីដេអូសម្ពោធនេះក៏មានការប្រកួត Mobile Legend Bang Bang លើ OPPO A93 រវាងក្រុម HENG និង Raven ដើម្បីតេស្តល្បឿនលេងហ្គេម តេស្ត CPU MediaTek Helio P95 តេស្តកម្លាំងម៉ាស៊ីនដែលមាន RAM 8GB + ROM 128GB មើលទៅពិតជាស៊ីសាច់ហុតឈាមដ៏ជក់ចិត្តតែម្តង។  

អ៊ីយ៉ា! មុខងារពិសេសៗ និងបច្ចេកវិទ្យាទំនើបៗខាងលើនេះពិតជាសក្កិសមកាន់ក្នុងដៃ ព្រមទាំងជាតម្រូវការសម្រាប់អតិថិជន​ និងបងប្អូនកម្ពុជាខ្លាំងមែនទែន។ អ្វីដែលពិសេសនឹកស្មានមិនដល់គឺស្មាតហ្វូន OPPO A93 នេះគឺមានតម្លៃត្រឹមតែ $309 តែប៉ុណ្ណោះ។ ហើយបើតាមការប្រកាសនាយប់មិញនេះ រាល់ការកក់ទុកមុនចាប់ពីថ្ងៃទី19 ដល់ថ្ងៃទី24 ខែតុលា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកាដូដែលមានតម្លៃ $178 រួមមាន៖ កាដូកាបូបយូរដៃសម្រាប់ធ្វើដំណើរដ៏ស្រស់ស្អាត ($49) និងស៊ីមស្មាតលេខពិសេស Silver ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $129)៕

បើចង់ជ្រាបច្បាស់ តើកម្មវិធីសម្ពោធយប់មិញនេះពិសេសកម្រិតណា អាចទស្សនាវីដេអូខាងក្រោមនេះ ៖

https://bit.ly/3ohfbW3

ខាងក្រោមនេះក៏ជាវីដេអូដែលបើកប្រអប់ដោយលោក ស្តេប និង ជា វណ្ណារិទ្ធផងដែរ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post