header ads

Sponsor

ខេត្តព្រះសីហនុ៖ ម្តាយឈឺដេកព្យួរសេរ៉ូម កូនប្រុស អាយុ ២ ឆ្នាំ ទៅលេងទឹកលង់ស្លាប់កាលពីថ្ងៃត្រង់ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០នេះ នៅចំណុចកំពង់ទូក ព្រែកតាលេវ ស្ថិតក្នុងភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្មេងរងគ្រោះ ឈ្មោះ កា ដាវណ្ណ ភេទប្រុស អាយុ ២ ឆ្នាំ មានទីលំនៅជាមួយឪពុកម្តាយនៅ ចំណុចកើតហេតុ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ៖ ដោយសារក្មេងរងគ្រោះបានដើរទៅលេង នៅលើទូកដែលចតនៅកំពុងទូកតែម្នាក់ឯង ព្រោះម្តាយមានជម្ងឺសម្រាកដាក់សេរ៉ូមនៅក្នុងផ្ទះ។ លុះរហូតដល់ម៉ោង៣រសៀលថ្ងៃដដែល ទើបដឹងថាបាត់កូន នាំគ្នាដើររកក៏ប្រទះឃើញកូនលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយធ្វើការពិនិត្យ នគរបាលបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post