header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ)៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ព្រមទាំងដកហូតកាំ.ភ្លើងខ្លី១ដើម ក្រោយពីធ្វើសកម្មភាព​​​​​​​​​​​​​​​​​​​​​​​​​​ ឆក់កាបូប និងទូរស័ព្ទពីនារីម្នាក់ ដែលកំពុងអង្គុយចុចទូរស័ព្ទ នៅកន្លែងលក់បបរ កាលពីវេលាម៉ោងជាង៤ទាបភ្លឺ ឈានចូលថ្ងៃចន្ទទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចកន្លែងលក់បបរមួយកន្លែង នៅតាមផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង​​​​​​​​​​​​​​​​​​​​​​​​​​​​។

បើតាម នារីរងគ្រោះឈ្មោះ លី ណា អាយុ៣៥ឆ្នាំ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានអង្គុយញ៉ាំបបរនៅកន្លែងកើតហេតុខាងលើហ្នឹង ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Let’s ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HX-3685 ចូលមកធ្វើសកម្មភាពឆក់កាបូបស្ពាយ និងទូរស័ព្ទ១គ្រឿងដែលកំពុងតែអង្គុយចុច តែក៏ត្រូវគាត់ស្រែកឆោរឡោ រួចប្រតាយប្រតប់គ្នាទាញទូរស័ព្ទបានមកវិញ ឃើញសភាពការណ៍មិនស្រួល ក៏រត់ឡើងម៉ូតូ តែឡើងមិនទាន់ស្រួលបួលផង ត្រូវប្រជាពលរដ្ឋទាញទម្លាក់ពីលើម៉ូតូ។

ស្របពេលនោះដែរ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នានោះ បានស្រែកប្រាប់បក្ខពួកដែលជាអ្នកបើកម៉ូតូ ឲ្យដកកាំ។ភ្លើងបា.ញ់ តែមិនទាន់បានដកចេញមកផង ស្រាប់តែត្រូវប្រជាពលរដ្ឋ នាំគ្នាទាញកៅអីគប់ទម្លាក់ពីលើម៉ូតូតែម្ដង ហើយប្រតាយប្រតប់គ្នាធ្វើឲ្យជនសង្ស័យ ជាអ្នកបើកម៉ូតូនោះ ជ្រុះកាំ,ភ្លើងខ្លីម៉ាកK59 ពីចង្កេះ ហើយត្រូវប្រជាពលរដ្ឋជួយនាំគ្នាចាប់ ដោយស្វាគមន៍ម្នាក់១ដៃមួយជើងផង រហូតផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌបឹងកេងកង ចេញជួយអន្តរាគមន៍ ចាប់វាយខ្នោះបានទាំង២នាក់តែម្ដង និងបានធ្វើការដកហូតវត្ថុតាងដូចជា ម៉ូតូដែលជិះធ្វើសកម្មភាពចំនួន០១គ្រឿង ម៉ាក Suzuki Let’s ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HX-3685(កឹបស្លាកលេខក្លែងក្លាយ), កាំ.ភ្លើងខ្លីមួយដើម ម៉ាកK59 មានគ្រាប់ចំនួន៣គ្រាប់, ទូរស័ព្ទ២គ្រឿង, ដែកចុងស្រួច សម្រាប់កាច់កម៉ូតូ ចំនួន០១ និងឧបករណ៍សាកថ្មទូរស័ព្ទចំនួន១ឈុត និងលុយមួយចំនួនផងដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះនិងសាក្សីក៏បានមកដាក់ពាក្យបណ្ដឹង និងបំភ្លឺហេតុការណ៍នៅអាវុធហត្ថខណ្ឌបឹងកេងកងរួចហើយដែរ ឯជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្រោមការឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីរងចាំបញ្ជូនទៅកាន់អាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post