
សង្គម
អាម៉ាប៉ាប៉ាញ៉ូសវៀតណាម៖ ប្រជានេសាទខ្មែរចំនួន ២៥នាក់ ត្រូវបានសមត្ថកិច្ចវៀតណាមឃាត់ខ្លួន ពីបទចូលនេសាទខុសច្បាប់ក្នុងទឹកដីវៀតណាម នៅតំបន់កោះត្រល់ ដែលវៀតណាម ហៅ កោះភូគុក( Phú Quốc ) និងកោះថាស យ៉ាងណាក៏ត្រូវបាន ដោះលែងឲ្យមកទឹកដីកម្ពុជាវិញផងដែរ ក្រោយពីមានការជួយសម្របសម្រួលពីអាជ្ញាធរខេត្តកែប។
បើតាមប្រភពបានឲ្យដឹងថា ក្រុមប្រជានេសាទទាំង២៥នាក់នោះ ត្រូវបានសមត្ថកិច្ចវៀតណាមដោះលែងកាលពីយប់ថ្ងៃទី២៨ តុលា និងបានមកដល់ទឹកដីកំណើតខ្លួនវិញកាលពីព្រឹកថ្ងៃទី២៩ តុលា ២០២០ គឺធ្វើឡើងក្រោយពីមានការជជែកសម្រប សម្រួលគ្នារវាងអាជ្ញាធរខេត្តកែប នាយកដ្ឋានការពារព្រំដែនទឹកកម្ពុជា និងភាគីវៀតណាម នៅចំណុចកោះត្រល់ ។
ជាមួយគ្នានេះផងដែរ អភិបាលនៃគណៈអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានអញ្ជើញទៅសួរសុខទុក្ខ ប្រជានេសាទទាំង ២៥នាក់ ដែលប្រើទូកនេសាទ៥គ្រឿងនោះ ហើយក៏បានណែនាំឱ្យក្រុមប្រជានេសាទទាំង២៥នាក់ យល់អំពីការកំណត់ព្រំដែន ហើយឈប់ចូលទៅនេសាទនៅទឹកដីគេទៀត៕