header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នៅយប់ថ្ងៃទ ០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បណ្ឌិត សុខទូច បានលើកឡើងនូវចំណុចចំនួន៧ ដែលអាចនិយាយបានថាជាវិធានការ ទាក់ទងនឹងការចោលសំរាម។

ធុងសំរាមមានហើយ តែមិនបោះចូលធុងសម្រាមទេ បើចៃដន្យ យើងអាចរើសមកវិញ ហើយដាក់ឲ្យចំកន្ត្រកសំរាម តែនេះមិនមែនចៃដន្យទេ វាជាទម្លាប់ លោកថា លោកបានសួរទៅម្ចាស់ហាង គេនិយាយថា ទេខ្លាចគេមិនចូលញាំក្នុងហាងនេះទៀត។

ដូច្នេះត្រូវកែទម្លាប់មាន:

  • ១. ត្រូវការអប់រំដែលចេញពីគ្រួសារ អ្នកម្ដាយពេលនាំកូនដើរលេងមិនមែនគ្រាន់តែកាន់កាបូបប្រាក់ទេ ត្រូវកាន់ថង់តាមខ្លួនផង ពេលកូនចោលសំរាមត្រូវបង្រៀនកូន ឲ្យរើសដាក់ថង់ ពេលដល់ធុងសំរាមចាក់បង្ហាញកូន
  • ២. ក្នុងរថយន្តត្រូវតែមានធុងសំរាម
  • ៣. ត្រូវបណ្តុះ និងអប់រំតាំងពីមតេ្តយ្យសិក្សាមក
  • ៤. ត្រូវមានធុងសំរាមនៅតាមផ្លូវ បើអាចបីរយម៉ែត្រដាក់ធុងសំរាមមួយ
  • ៥. បើអាចត្រូវមានធុងសំរាមតាមប្រភេទនៃសំរាម
  • ៦. ការធ្វើបែបនេះដើម្បីបរិស្ថានយើងទាំងអស់គ្នា
  • ៧. បើមិនជោគជ័យត្រូវបង្កើតច្បាប់ហើយអនុវត្តច្បាប់ដោយម៉ឹងម៉ាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post