header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ​លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះពិនិត្យ​លើ​ដំណើរកា​របើក​សាលា​ឡើងវិញ​ក្នុង​ដំណាក់​ទី​៣ នៅ​វិទ្យាល័យ​ជា ស៊ីម សន្ធរម៉ុក នា​ព្រឹក​ថ្ងៃទី​០២ វិច្ឆិកា​នេះ។

លោកបានលើកឡើងថា ការបើកដំណើរការសាលាឡើងវិញនៅពេលនេះ នៅតែមានហានិភ័យនៅឡើយ ប៉ុន្តែលោកយល់ថា វាអាចដំណើរការជាប្រក្រតី ដោយសារការបង្រៀនត្រូវបែងចែកជា២វេន គឺសិស្សពាក់កណ្តាល​រៀនអានឡាញ និងពាក់កណ្តាលទៀតមករៀនក្នុងថ្នាក់ និងម្យ៉ាងទៀត រដ្ឋា​ភិ​បាល​កំពុងគ្រប់គ្រងកុំឱ្យមានការឆ្លងជំងឺយ៉ាងមានប្រសិទ្ធភាព។

លោកថា ប្រសិនបើ​មាន​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​នៅ​ក្នុង​សាលារៀន នោះ​ក្រសួង​អប់រំ​នឹង​ធ្វើ​ការពិភាក្សា​ជាមួយ​ក្រសួង​សុខាភិបាល​ដើម្បី​បិទ​សាលារៀន​នោះ​។ លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ចំពោះ​ការបិទ​សាលារៀន​ទៀត​សោត គឺ​ក្រសួង​នឹង​ពិចារណា​ថា​ត្រូវ​បិទ​សាលារៀន​នៅ​ទូទាំង​ទីក្រុង​ភ្នំពេញ​ឬ​យ៉ាងណា បើសិនជា​មាន​ករណី​ឆ្លង​វីរុស​ថ្មី​នេះ​នៅក្នុង​សាលារៀន​។

លោកថា៖«ប្រទេសដ៏ទៃមិនបានធ្វើចតាឡីស័កទេ យើងឃើញថាពិបាកគ្រប់គ្រងជំងឺនេះ ដោយសារមិនមានការអនុវត្តឲ្យបានម៉ឺងម៉ាត់។ ដោយឡែកកម្ពុជា អ្នកដែលធ្វើដំណើរតាម​ផ្លូវអាកាស និងផ្លូវគោកត្រូវធ្វើចតាឡីស័ក ១៤ ថ្ងៃសិន ដូច្នេះកម្ពុជាអាចគ្រប់គ្រងបាន»។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post