header ads

Sponsor

ភ្នំពេញ៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបើកកិច្ចប្រតិបត្តិការ បង្ក្រាប ករណីរជួញដូរគ្រឿងញៀនទ្រងទ្រាយធំ នៅរាជធានីភ្នំពេញ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ។ 

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង៤០នាទី កម្លាំងជំនាញ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) ដឹកនាំដោយលោក ឧ ទោ សុី ផល្លា លោក វ ឯក ជាវ តុលា នាយករងមន្ទីរ និង លោ វ ឯក សេង ឃុនណាង នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ដឹកនាំ ពីសំណាក់ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវ៥A បូរី លឹមឈាងហាក់ ស្ថិតក្នុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ និងចាប់យកវត្ថុតាងបានសារធាតុញៀន ប្រភេទម៉េតំហ្វេ តាមីន(ICE)ទម្ងន់ ៧គ.ក្រ ៦២២ ក្រាម។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ខាងលើ បានកសាងសំណបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post