header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

យោងការសង្កេតតាមដានស្ថានភាព អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ឃើញថា ជ្រលងសម្ពាធខ្ពស់ ពីប្រទេសចិន បានរំកិលចុះ និងលាតសន្ធឹងខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។ ចំណែកនៅក្នុងសមុទ្រចិនខាងត្បូង ព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាននឹងកំពុងធ្វើដំណើរ ឆ្ពោះមកទិសខាងលិច។​​​​​​​​​​​​​​​​​​​​​​​​​

តាមការព្យាករ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្យុះនេះថមថយអស់ឥទ្ធិពល នៅពេលចូលដល់ភាគកណ្ដាប្រទេសវៀតណាមនៅថ្ងៃទី០៥-០៦ ខែវិច្ឆិកា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

យ៉ាងណាបើតាមការបញ្ជាក់របស់ក្រសួង ​​​​​​​​​​​​​​​​​​​​​​​ព្យុះនេះពុំបានជះឥទ្ធិពលមកលើប្រទេសកម្ពុជានោះទេ ប៉ុន្ដែស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្ដាខេត្ដនៅតំបន់វាលទំនាបកណ្ដាល, បណ្ដាខេត្ដជាប់ភ្នំដងរែក និងខ្ពង់រាបឦសាន, តំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយចាប់ពីថ្ងៃទី០៤-១០​​​​​​​​​​​​​​​​​​​​ ខែវិច្ឆិកា ឆ្នាំ២០២០ ​​​​​​​​​​​​​​​​​​​​ក៏ប៉ុន្ដែលើកលែងនៅថ្ងៃទី០៦-០៧ ខែវិច្ឆិកា អ​​​​​​​​​​​​​​​​​​​​​​​​ាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post