header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញ​៖​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន​ឲ្យ​ដឹងថា ការអនុវត្ត​ការងារ​ក្នុង​ខែតុលា ឆ្នាំ​២០២០ មាន​រថយន្ត​ត្រួតពិនិត្យ​សរុប​ចំនួន ១៣៩ ៥៧៦ គ្រឿង មាន​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៤០ ២១១ គ្រឿង ស្មើនឹង ២៨.៨១% ក្នុងនោះ ការពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​សរុប​មាន​ចំនួន ១៩៩​គ្រឿង ដែលមាន​ទឹកប្រាក់​ពិន័យ​ចំនួន ៤៨៦ ៨៤៩ ៥០០​រៀល​។​

​តាម​របាយការណ៍​នៃ​ការអនុវត្ត​ការងារ​ក្នុង​ខែតុលា ឆ្នាំ​២០២០ មាន​រថយន្ត​ត្រួតពិនិត្យ​សរុប​ចំនួន ១៣៩ ៥៧៦ គ្រឿង មាន​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៤០ ២១១ គ្រឿង ស្មើនឹង ២៨.៨១% ដែល​ក្នុងនោះ​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • – រថយន្ត​ផ្ទុក​លើស​ទម្ងន់​ក្រោម ៥% ចំនួន ៤០ ០១២​គ្រឿង ប្រហែល ២៨.៦៧%
  • – រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ៥% – ១០% ចំនួន ៧​គ្រឿង ប្រហែល ០.០១%
  • – រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ១០% – ២០% ចំនួន ១០៥​គ្រឿង ប្រហែល ០.០៨%
  • – រថយន្ត​ផ្ទុក​លើស​ទម្ងន់​លើសពី ២០% ចំនួន ៨៧​គ្រឿង ប្រហែល ០.០៦%

​ការពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​សរុប​មាន​ចំនួន ១៩៩​គ្រឿង ដែលមាន​ទឹកប្រាក់​ពិន័យ​ចំនួន ៤៨៦ ៨៤៩ ៥០០​រៀល​។ តាម​របាយការណ៍ ចំនួន​រថយន្ត​ដែល​ចាប់បាន​មានការ​ថយចុះ​ចំនួន ៣៦​គ្រឿង បើ​ប្រៀបធៀប​ទៅនឹង​តួលេខ​ខែកញ្ញា ឆ្នាំ​២០២០ ដែលមាន​ចំនួន ២៣៥​គ្រឿង​។​

​ឯកឧត្តម​ប្រធាន​អង្គ​ប្រជុំបាន​អនុញ្ញាតឱ្យ​ធ្វើការ​ផ្សព្វផ្សាយ​លើ​សេចក្តីជូនដំណឹង​លេខ ០៤៩ សជណ សក​.​គ​ត​លទ ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ ស្តីអំពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ដែល​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តទៅ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post